គិត​ត្រឹម​យប់នេះ សប្បុរសជន​បាន​ចូល​រូម​បរិច្ចាគ​ថវិកា​ជូ​នសម្តេចតេជោ​ប្រមាណ​ ៧.៥លានដុល្លារ​ទិញ​មន្ទីរពេទ្យ "នគរទេព"
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

គិត​ត្រឹម​យប់នេះ សប្បុរសជន​បាន​ចូល​រូម​បរិច្ចាគ​ថវិកា​ជូ​នសម្តេចតេជោ​ប្រមាណ​ ៧.៥លានដុល្លារ​ទិញ​មន្ទីរពេទ្យ “នគរទេព”

បានផុស

នៅ

ភ្នំពេញ ៖ គិត​ត្រឹម​យប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១​នេះ​ សប្បុរសជន​ បាន​ចូល​រួម​បរិច្ចាគ​​ថវិកា​ជូន​សម្តេចតេជោ​ ប្រមាណ ៧.៥លានដុល្លារ​ដើម្បីទិញ​មន្ទីរពេទ្យ​​​​​​ “នគរទេព” ហើយ​ប្តូរ​ឈ្មោះ​ជា​មន្ទីរពេទ្យ «​ហ្លួង​ម៉ែ​» វិញ មាន​ទីតាំង​ស្ថិតក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ស្រប​ពេលដែល​មន្ទីរពេទ្យ​ចាប់ផ្តើម​ទទួល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​នៅថ្ងៃនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សប្បុរសជន​ដែល​បរិច្ចាគ​ថវិកា​មាន ទី១​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ប្រកាស​ឧបត្ថម្ភ​ថវិកា​ចំនួន ៣.៥ លាន​ដុល្លារ ជូន​សម្តេច​តេ​ជោ ហ៊ុន សែន

ទី២​ក្រុម​ហ៊ុន ជីបម៉ុង ប្រកាស​ឧបត្ថម្ភ​ថវិកា​ចំនួន ២លាន​ដុល្លារ ជូន​សម្តេច​តេ​ជោ ហ៊ុន សែន

ទី៣​អ្នកឧកញ៉ា លី យ៉ុងផាត​ប្រកាស​ឧបត្ថម្ភ​ថវិកា​ចំនួន ២លាន​ដុល្លារ ជូន​សម្តេច​តេ​ជោ ហ៊ុន សែន។

សូមបញ្ជាក់ថា មន្ទីរពេទ្យ «​នគរ​ទេព​» មាន​ផ្ទៃដី​ទំហំ​១​ហិកតា ៥០​អា ដែលមាន​អគារ​ទំហំ ២៥,០០០​ម៉ែត្រ​ការេ កំពស់​៥​ជាន់ មាន​ប្រព័ន្ធ ទឹក ភ្លើង​ល្អ​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​ស​ទ្បា (solar) និង​មាន​ម៉ាស៊ីនភ្លើង​បំរុង​កម្លាំង ៣៥០ KWA បំពាក់​ដោយ​ម៉ាស៊ីន​ផ្លាស់ប្ដូរ​ភ្លើង​ដោយ​ស្វ័យប្រវត្តិ​ទៀត​ផង​៕

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services