Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ឌី វិជ្ជា និង​លោកជំទាវ ហ៊ុន ម៉ា​ណា ប្រគេន​ទេយ្យវត្ថុ​ដល់​វត្ត​ជួប​ការលំបាក​ខ្វះខាត​ចំនួន ០៧​វត្ត​ក្នុង​ខេត្ត​កែប

បានផុស

នៅ

កែប ៖ ដោយបាន​ទទួលដំណឹង​ពី​ការលំបាក​ខ្វះខាត​តាម​បណ្តា​វត្ត​មួយចំនួន​ក្នុង​ខេត្ត​កែប ដោយសារ​មេរោគ​កូ​វីដ​-១៩ ទើប​មិនមាន​ពុទ្ធបរិស័ទ​មក​វត្ត​ជួយ​ទំនុកបម្រុង​ជីវភាព​ព្រះសង្ឃ​ដូច​គ្រា​មុន​នោះទេ​។ ហើយ​ម្យ៉ាងវិញទៀត វត្ត​ទាំងនេះ​មាន​សាលា​ពុទ្ធិកសិក្សា មាន​ព្រះសង្ឃ សាមណេ​ជា​ច្រើ​ន​អង្គ​គង់​សិក្សា​រៀនសូត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទើប​ឯកឧត្តម ឌី វិជ្ជា និង​លោកជំទាវ ហ៊ុន ម៉ា​ណា បាន​ចាត់​ឱ្យ​លោក ជិន ប៊ុនធឿន រួមជាមួយ​ក្រុមការងា​រ​ជា​តំណាង​នាំយក​ទេយ្យវត្ថុ​នឹង​បច្ច័យ​ចំនួន​ធំ​ដែលជា​សទ្ធា​ដ៏​ជ្រះថ្លា​របស់​ឯកឧត្តម និង​លោកជំទាវ ប្រគេន​ជូន​ព្រះសង្ឃ​នៅតាម​វត្ត​ទាំង​០៧ ស្ថិតនៅ​ក្នុងស្រុក​ដំណាក់​ចង្អើរ​ចំនួន ០២​វត្ត និង​ក្រុងកែប​ចំនួន ០៥​វត្ត នា​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២១​នេះ ។

ហើយ​ពិធី​ប្រគេន​ទេយ្យវត្ថុ​សំរាប់​០៧​វត្ត​បាន​ប្រារព្ធ​ធ្វើ​រួម​ក្នុង​បរិវេណ​វត្ត​កំពង់ត្រាច​ស្ថិតនៅ​ភូមិ​កំពង់ត្រាច សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ។ ហើយ​វត្ត​ដែល​មក​ទទួល​ទេយ្យវត្ថុ​មានដូចជា ៖

១-​វត្ត​គរ​គី​រី​វន្ត​(​ភ្នំ​ព្រូស​) ក្នុងភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​

២-​វត្ត​ស​ត្ថា​រាជា​អង្គ​ព្រៃធំ ក្នុងភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​

៣-​វត្ត​ពោធិ៍​ស្ថា​រាម ក្នុងភូមិ​អំពេ​ង ឃុំ​អ​ង្គោ​ល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​

៤-​វត្ត​កំពង់ត្រាច ក្នុងភូមិ​កំពង់ត្រាច សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប

៥-​វត្ត​មុនី​រតនៈ​(​កែវ​ក្រសាំង​) ក្នុងភូមិ​កែវ​ក្រសាំង សង្កាត់​កែប ក្រុងកែប ខេត្ត​កែប

៦-​មជ្ឈមណ្ឌល​វិបស្សនាធុរៈ ក្នុងភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប

៧-​ស​ត្ថា​ធម្ម​វិហារ​(​ភ្នំ​ពោន​) ក្នុងភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប

​ទេយ្យវត្ថុ​សម្រាប់​ប្រគេន​វត្តនី​មួយៗ​មាន​៖

១-​អង្ករ​១​តោន

២-​ត្រីខ​១​កេស​ធំ

៣-​ស្ករស​២៥​គីឡូក្រាម

៤-​ប៊ីចេង​២៥​គីឡូក្រាម​

៥-​ទឹកត្រី​៥​យួរ​

៦-​ទឹក​សុ​ី​អុ​ី​វ​៥​យួរ​

៧-​ទឹក​ផ្លែឈើ​១០​កេស​

៨-​ទឹកដោះគោ ខាប់​២​កេស​ធំ​

៩-​តែ​២​គីឡូក្រាម

១០-​មី​៣​កេស​ធំ

១១-​ថ្នាំពេទ្យ​១​កេស​

១២-​កាហ្វេ​៥​កញ្ចប់​ធំ​

១៣-​សាប៊ូ​៣០​ដុំ​

១៤-​ជែ​ល​លាងដៃ​១​កេស

១៥-​អំបិល ១០​គីឡូក្រាម​

១៦-​វីតាមីន​សេ ១០ ប្រអប់​

១៧-​បច្ច័យ​ក្នុង​មួយ​វត្តៗ​ចំនួន ២​លាន រៀល ។

ក្នុងឱកាស​នោះដែរ​លោក ជិន ប៊ុនធឿន និង​ក្រុមការងារ​បាន​ចែកជូន​លោកយាយ លោកតា​ដែល បាន​អញ្ជើញ​ចូលរួម​ក្នុងថ្ងៃនេះ​ដោយ​ម្នាក់ៗ​ទទួល​ឃី​ដ​មួយ កញ្ចប់​ក្នុងនោះ​មានដូចជា​៖

១-​ថ្នាំដុះធ្មេញ ០១​ប្រអប់ និង​ច្រាស់​ដុះធ្មេញ ០១​ដើម​

២-​ជែ​លលា​ង ០១ កំប៉ុង​

៣-​ខោអាវ ០១ សម្រាប់​

៤-​ថ្នាំ​វីតាមីន​សេ ០១​ដប​

៥-​សាប៊ូ ០១​ដុំ​តូច​

​និង​ព្រះសង្ឃ សាមណេ ចំនួន ១៣៧​អង្គ​ក៏​ទទួលបាន ស្លា​ដក ០១ ក្នុង​មួយអង្គ​ផងដែរ ។

លើសពីនេះ ឯកឧត្តម និង​លោកជំទាវ​ក៏​ផ្តាំផ្ញើ​បណ្តាំ​សាកសួរ​សុខទុក្ខ​ជូន​លោកយាយ លោកតា ជាពិសេស​ក្រុមគ្រួសារ​ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដោយ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាល របស់​រាជ រដ្ឋាភិបាល ជាពិសេស​រួម​អនុវត្ត «៣​ការពារ និង​៣​កុំ​» ដើម្បី​ការពារ​ខ្លួន​យើង គ្រួសារ​យើង សង្គមជាតិ​យើង និង​ប្រជាជន​យើង។

​ហើយ​ក្នុងថ្ងៃនេះ​ដែរ​ក៏មាន​សប្បុរសជន​បាន​ចូលរួម​បច្ច័យ​ក្នុង​មួយ​វត្តៗ​ចំនួន ១០០​ដុល្លា​មានដូចជា​៖

១-​ឯកឧត្តម គីម រិទ្ធី និង​លោកជំទាវ សុខា គងពិសី ព្រមទាំង​បុត្រ​

២-​លោក ចាន់ វ​ន្ថា និង​លោកស្រី ជា ផា​ប៉ាន​ព្រមទាំង​បុត្រ​

៣-​ឯកឧត្តម ចម បូ​រិន្ទ និង​លោកជំទាវ លី ដាលីន ព្រមទាំង​បុត្រ​

៤-​លោក ឈន ធារ៉ា និង​លោកស្រី លី អក្ខរា ព្រមទាំង​បុត្រ​

៥-​លោក តាំង គួ​ង និង​លោកស្រី លឹម ឡេង ព្រមទាំង​បុត្រ​

៦-​លោក គឹ​ង វណ្ណៈ និង​លោកស្រី ព្រិ​ន ប៊ុន​ម៉ា​ណែ​ត ព្រមទាំង​បុត្រ​

៧-​លោក នុត តុ​ន និង​ក្រុមគ្រួសារ

​សរុប​បច្ច័យ​ទាំងអស់​ក្នុង​មួយ​វត្តៗ​ទទួលបាន ០៤​លាន ០៨​សែន​រៀល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម