ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញការងារ ចុះបញ្ជីដីធ្លី បង្ហើយនៅភូមិសាស្ត្រខេត្តរតនគិរី
ការងារចុះបញ្ជីដីធ្លី ពិតជាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋនៅទូទាំង ខេត្តរតនគិរីទាំងមូល ទាំងការចុះបញ្ជីដីរដ្ឋ ការចុះបញ្ជីសម្បទានដីសេដ្ឋកិច្ច ការចុះបញ្ជីមានលក្ខណៈ ជាប្រព័ន្ធ ការចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិច ហើយក៏បានផ្សារភ្ជាប់នូវការអភិវឌ្ឍរបស់ខេត្ត ដែលមិនអាចកាត់ថ្លៃបាន។

លោក ខ័ណ្ឌ ចំណាន អភិបាលខេត្តស្តីទី ខេត្តរតនគិរី បានលើកឡើង នៅក្នុងកិច្ចប្រជុំស្តីពីការជំរុញការងារចុះបញ្ជីដីធ្លីបង្ហើយនៅភូមិសាស្ត្រខេត្តរតនគិរី ដែលបានប្រារព្ធធ្វើឡើង នៅសាលប្រជុំអគារDសាលាខេត្ត ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ឡោ ដាវុធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោកអភិបាលខេត្តស្តីទី បានស្នើដល់ អាជ្ញាធរស្រុក លោកមេឃុំ អាជ្ញាធរឃុំ ថ្នាក់ ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី និង ភាគីពាក់ព័ន្ធទាំងអស់ សូមចូលរួមសហការឱ្យបានល្អ រួមគ្នាអនុវត្តការងារចុះបញ្ជីដីធ្លីបង្ហើយនៅ ខេត្តរតនគិរី ទាំងការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការងារចុះបញ្ជីដីរដ្ឋ និងការងារចុះបញ្ជីដី សហគមន៍ជនជាតិដើមភាគតិច ស្របតាមផែនការដែលបានដាក់ចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក ឡោ ដាវុធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយមគ្គុទេសដ៏ខ្ពង់ខ្ពស់បំផុតដោយ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ កាលទី ១ មានការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពដទៃ នៅក្នុងមុំទី៤ នៃបញ្ចកោណ ទី៤ គឺការបន្តដំណើរការកែទម្រង់ដីធ្លី ដោយជំរុញការចុះបញ្ជីដី និងការដោះស្រាយវិវាទដីធ្លីនៅក្រៅ ប្រព័ន្ធតុលាការ និងការកសាងផែនការរៀបចំដែនដី និងនគរូបនីយកម្មទាំងថ្នាក់ជាតិ និងថ្នាក់ក្រោម ជាតិ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លីឲ្យបានត្រឹមត្រូវ នឹងមានប្រសិទ្ធភាព។

ហើយដើម្បីជំរុញការចុះបញ្ជីដីធ្លីឲ្យបានឆាប់ចប់នៅទូទាំងប្រទេស ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចបង្កើតក្រុមការងារចុះបញ្ជីដីបន្ថែម សំដៅបង្កើនល្បឿនការងារ ដោយគាំទ្របន្ថែមនូវឧបករណ៍ មធ្យោបាយ និងថវិកា។

លោក ឡោ ដាវុធ ក៏សូមស្នើអាជ្ញាធរ នៃរដ្ឋបាលខេត្ត អាជ្ញាធរស្រុក និងឃុំ សូមបន្តកិច្ចសហការ ចូលរួម ផ្សព្វផ្សាយ និងជំរុញបងប្អូនប្រជាពលរដ្ឋ ឱ្យមកចូលរួមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យ បានគ្រប់ៗគ្នា ដើម្បីទទួលបាននូវប័ណ្ណកម្មសិទ្ធិ ការប្រើប្រាស់ប័ណ្ណកម្មសិទ្ធិតាមដែលអាចធ្វើបានបង្កើន បរិយាកាសគ្មានវិវាទ មានសុខុមនីយកម្មនៅមូលដ្ឋាន។
ចំពោះក្រុមការងារដែលមានស្រាប់នៅមន្ទីររៀប ចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី និងក្រុមការងារជំនួយដែលមកពីរាជធានី ភ្នំពេញ សូម ត្រូវអនុវត្តការងារឱ្យមានការយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវ មានភាព អំណត់ ការអធ្យាស្រ័យគ្នាទៅវិញទៅមក ជាមួយបងប្អូនប្រជាពលរដ្ឋ ការយោគយល់គ្នា សាមគ្គីភាពផ្ទៃ ក្នុង ការជម្នះនូវរាល់ការលំបាកផ្សេងៗ។

គួរបញ្ជាក់ផងដែរថា បើតាមការលើកឡើង របស់លោក លី ឧសភា ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តរតនគិរី ៖ នៅទូទាំងខេត្តរតនគិរី មន្ទីរបានធ្វើការ បានវាស់វែងក្បាលដីចំនួន ៦៩,៣៧៨ ក្បាលដី. ចេញប័ណ្ណចំនួន ៣៣,៨៥៣ ប័ណ្ណ. ចែកប័ណ្ណរួចចំនួន ២៥,៩៧៩ ប័ណ្ណ. ប័ណ្ណនៅសល់ចំនួន ៧,៨៧៤ ប័ណ្ណ។
លោកប្រធាន បញ្ជាក់បន្ថែមថា ផែនការចុះបញ្ជីដីធ្លី បង្ហើយនៅខេត្តរតនគិរី មានស្រុកគោលដៅចំនួន ០៥រួមមាន ស្រុកកូនមុំ ស្រុកលំផាត់ ស្រុកវើនសៃ ស្រុកអណ្តូងមាស និងស្រុកតាវែង។ ហើយស្រុកកំពុងអនុវត្តរួមមាន ៣ គឺ៖ ស្រុកអូរជុំ ស្រុកបរកែវ និងស្រុកអូរយ៉ាដាវ ដែលមានក្បាលដីនៅសល់ប្រមាណ ៧៨,៧៩៨ ក្បាលដី. ស្រុកលំផាត់ប្រមាណ ១៥,៨៦៥ ក្បាលដី. ស្រុកកូនមុំប្រមាណ ១៦,៤០៤ ក្បាលដី. ស្រុកវើនសៃប្រមាណ ១២, ៨១៧ ក្បាលដី.
ស្រុកអណ្តូងមាសប្រមាណ ១៣,៣៩០ ក្បាលដី. ស្រុកតាវែងប្រមាណ ២,០០៩ ក្បាលដី. ស្រុកអូរយ៉ាដាវប្រមាណ ៥,៦២៣ ក្បាលដី. ស្រុកអូរជុំប្រមាណ ៣,៤១១ ក្បាលដី. ស្រុកបរកែវ ប្រមាណ ៩,២៧៩ ក្បាលដី៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


