ក្រុមក្មេងទំនើងតែងកាប់អ្នកដទៃឱ្យតែហ៊ានមើលមុខ និងជិះម៉ូតូវ៉ា ត្រូវនគរបាលឃាត់ខ្លួន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្រុមក្មេងទំនើងតែងកាប់អ្នកដទៃឱ្យតែហ៊ានមើលមុខ និងជិះម៉ូតូវ៉ា ត្រូវនគរបាលឃាត់ខ្លួន

បានផុស

នៅ

បន្ទាយមានជ័យ៖ ក្រុមក្មេងទំនើង១ក្រុមមានគ្នា១០នាក់ដាក់រហ័សនាមខ្លួនឯងថាជា ក្រុមសូឡូ ចេញធ្វើសកម្មភាពកាប់ទៅលើក្រុមផ្សេង និងអ្នកដទៃ ឱ្យតែហានមើលមុខ និងជិៈម៉ូតូវ៉ាត្រូវក្រុមរបស់ខ្លួន ត្រូវកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនបាន នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ទោ បោន សីហា អធិការស្តីទី ក្រុងប៉ោយប៉ែត បានឱ្យដឹងថា អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល​ខេត្តបន្ទាយមានជ័យ​​លោកបានដឹកនាំកម្លាំងចុះល្បាត​ក្នុងភូមិសាស្រ្ត ក្រុងប៉ោយប៉ែត​បានឃាត់ក្រុមក្មេងទំនើងចំនួន២នាក់នៅចំនុចភូមិបាលិលេយ្យ២ សង្កាត់ប៉ោប៉ែត ក្រុងប៉ោយប៉ែត និងដកហូតបានកាំបិតចំនួន១ដើមព្រមទាំងម៉ូតូ១គ្រឿង យកមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។

ក្រោយពីបានសួរនាំក្មេងទាំង២នាក់ កម្លាំងនគរបាលក្រុង បានបន្តឃាត់ខ្លួនបក្ខពួកប្រុសស្រី ចំនួន៧នាក់បន្ថែមទៀត និងបានដកហូតកាំបិតកែឆ្នៃ១ដើម និងកាំបិតប៉័ងតោ១ដើម ព្រមទាំងម៉ូតូ២គ្រឿង ម៉ាកហុងដាហ្សូមម័រ អ៊ិច និងម៉ាក ហុងដាឌ្រីមC125 នៅចំណុចបន្ទប់ជួល ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកអធិការស្តីទី បានបញ្ជាក់ថាក្រុមក្មេងទំនើងប្រុសស្រី ទាំង៩នាក់ដែលត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួន រួមមាន១. ឈ្មោះ ភា រ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ២. ឈ្មោះ ហយ រស់ ភេទប្រុស អាយុ២១ឆ្នាំ ៣. ឈ្មោះ ញឹម វុទ្ធី ភេទប្រុស អាយុ១៥ឆ្នាំ ៤.ឈ្មោះ ចាន់ ឌឿន ភេទប្រុស អាយុ១៦ឆ្នាំ ៥. ឈ្មោះ កែវ រ៉ាត់ ភេទប្រុស អាយុ១៤ឆ្នាំ ៦. ឈ្មោះ សុខ តុលា ភេទប្រុស អាយុ១៥ឆ្នាំ ៧. ឈ្មោះ អែម ធារ៉ា ភេទប្រុស អាយុ១៥ឆ្នាំ ៨. ឈ្មោះ អ៊ុ ចាន់ថន ភេទស្រី អាយុ១៤ឆ្នាំ និង៩. ឈ្មោះសយ សុខលី ភេទស្រី អាយុ១៥ឆ្នាំ។ ទាំង៩នាក់រស់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ បោន សីហា បានឱ្យដឹងទៀតថា នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំង៩នាក់បាននិយាយថាក្រុមខ្លួនមានគ្នា១០នាក់ដាក់រហ័សនាមក្រុមខ្លួនថា សូឡូ ធ្លាប់ដើរធ្វើសកម្មភាពកាប់ទៅលើក្រុមផ្សេង និងទៅលើអ្នកដទៃច្រើនដងផងដែរ ឱ្យតែមើលមុខ និងជិៈម៉ូតូវ៉ាពួកគេ ក៏ក្រុមគេកាប់ដែរឱ្យតែខ្នើសចិត្ត។

លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន បានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយពីកម្លាំងនគរបាល​ក្រុងប៉ោយប៉ែត បានធ្វើការឃាត់ក្មេងទំនើងបាន៩នាក់ កម្លាំជំនាញបានស្រង់ចម្លើយរួចកម្លាំង​នគរបាលក្រុងប៉ោយប៉ែតបានបន្តឈានទៅដល់ការឃាត់ខ្លួនបានបក្ខពួកចំនួន៣នាក់បន្ថែមទៀត មាន ១. ឈ្មោះ សែ ចាន់ ភេទប្រុស អាយុ១៦ឆ្នាំ ២. ឈ្មោះកែវ ពៅលាក់ ភេទប្រុស អាយុ២០ឆ្នាំ ៣. ឈ្មោះ តឿន នេត្រ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅសង្កាត់ និងក្រុងប៉ោយប៉ែត បានដកហូតបានកាំបិតខ្វែវ ចំនួន១ដើម ព្រមទាំងម៉ូតូម៉ាកអ៊ិចស៊ិនទ័រ១គ្រឿងផងដែរ។ ចំពោះក្មេងស្រីចំនួន២នាក់ ព្រះរាជ្ញអាជ្ញាបានអនុញាតិឱ្យធ្វើការអប់រំ និងធ្វើកិច្ចសន្យា រួចហៅឪពុកម្តាយឱ្យនាំមកយកត្រឡប់ទៅផ្ទះវិញ។ ចំពោះក្មេងទំនើងប្រុសៗចំនួន១០នាក់ និងវត្ថុតាងដាវ កាំបិត ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥៤ នាទី មុន

Capitan ប្រាប់​ថា​វ៉ៃ​មិនទាន់​ល្អ​ទេ​ទោះ​ការពារ​ខ្សែក្រវាត់​បានសម្រេច​ក្ដី

នយោបាយ៥៧ នាទី មុន

លោក ចាប ញ៉ាលីវុធ ចេញលិខិតបដិសេធ អំពីការបញ្ចប់​សមា​ជិកភាព មន្ត្រីជាន់ខ្ពស់ហ្វ៊ុនស៊ិនប៉ិច ៣រូប

ព័ត៌មានជាតិ១ ម៉ោង មុន

លោក​មេឃុំ​ពង្រ យក​បដិមា​ធ្វើ​អំពី​លោហៈ​ប្រគល់​ជូន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូវ ឧបត្ថម្ភភេសជ្ជៈ ២ម៉ឺនកេស ដើម្បីចូលរួមយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្ត​ឧ​ត្ត​រ​មានជ័យ​ប្រកាស​ស្វែងរក​អ្នកជំងឺ​កូ​វីដ​-១៩ម្នាក់ លួច​រត់​ចេញពី​មណ្ឌល​ព្យាបាល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services