Connect with us

ព័ត៌មានជាតិ

ប្រទះឃើញ​ស្ត្រីវ័យ៥៤ឆ្នាំម្នាក់ដេកស្លាប់ក្នុង​ផ្សារ​ចាស់​

បានផុស

នៅ

ស្ត្រីម្នាក់ដែលគេតែងតែហៅគាត់ថា យាយ​ម៉ាប់​ជា​អ្នកលក់ដូរ​នៅក្នុង​ផ្សារ​ចាស់​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​បង្ក​ជាការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់​ ថ្ងៃទី​២៨​ ខែមីនា​ឆ្នាំ​២០២១​នៅ​ចំណុច​ផ្សារ​ចាស់ ផ្លូវ​លេខ​១៥ ភូមិ​៥ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។​

សពជនរងគ្រោះឈ្មោះ​ សុខ ផា ហៅ​ម៉ាប់ ភេទ​ស្រី អាយុ​៥៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ​នៅ​កន្លែង​​កើតហេតុ​ខាងលើ ស្នាក់​នៅផ្ទះ​លេខ​២២E1Z ផ្លូវ​លេខ​១៤៨ សង្កាត់​ផ្សារកណ្ដាល​ទី​១ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការបំភ្លឺ​របស់​ឈ្មោះ សុខ តុលា ភេទ​ប្រុស ត្រូ​ជា​ក្មួយ​សព​បានឲ្យដឹងថា​ កាលពី​ថ្ងៃទី២៨ ខែមីនា ២០២១​វេលា​ម៉ោង​២២និង៣០​នាទី​រូបគេ​បាន​ចេញពីផ្ទះ​មក​ផ្សារ​ចាស់​ដើម្បី​ជួយរៀបចំ​ឥវ៉ាន់​អ៊ុំ​ស្រី​​(​សព​) ​ពេលមកដល់​កន្លែង​លក់​របស់គាត់​ស្រាប់តែ​ឃើញ​អ៊ុំ​របស់ខ្លួនដេក​លើ​គ្រែ​លក់​សាច់គោ ឃើញ​ដូច្នេះ​ខ្លួនបានចូលទៅ​ដាស់​គាត់​ឲ្យងើប​ ប៉ុន្តែ​គាត់​ពុំ​ដឹងខ្លួន ​ហើយក៏​ស្រែកហៅ​បងប្អូន​ឲ្យមក​ជួយ​ទើប​ថា​ដឹង​អ៊ុំ​ស្រី​​បាន​ស្លាប់​បាត់ទៅហើយ​។

តាមការ​បញ្ជាក់របស់ក្មួយសពជនរងគ្រោះបានឲ្យដឹងថា កន្លងមក​គាត់​មាន​ជំងឺ​ប្រចាំកាយ​ដូចជា​លើស​ឈាម និង​ទឹកនោមប្រៃ​។​

ក្រោយពី​សមត្ថកិច្ច​ជំនាញ​ចុះ​ដល់​កន្លែងកើតហេតុ​ពិនិត្យ​ជាក់ស្តែង​ឃើញថា ​សព​ស្លាប់​ដោយសារ​គាំងបេះដូង​(​អាច​បណ្ដាលមកពី​ជំងឺលើសឈាម និង​ទឹកនោមប្រៃ​)​។​

បច្ចុប្បន្ន​បានប្រគល់​ឲ្យក្រុមគ្រួសារ​យកទៅ​តម្កល់​នឹងធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ទួល​សង្កែ​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​៕

អត្ថបទ ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៥ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

ហាងឆេងតម្លៃប្រេងសាំងពិភពលោក បន្តធ្លាក់ថ្លៃច្រើនគួរសម

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម៣៧ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤២ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រាប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

Sokha Hotels

ព័ត៌មានពេញនិយម