Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្ត​ស្វាយរៀង​សម្រេច​ផ្អាក​ទីតាំងអាជីវកម្មនិងផ្ទះពលរដ្ឋជាច្រើនកន្លែង​​ដែលពាក់ព័ន្ធ​អ្នក​ឆ្លងកូ​វីដ​១៩

បានផុស

នៅ

​អាជ្ញាធរខេត្ត​ស្វាយរៀង​បានសម្រេច​ផ្អាក​ទីតាំង​មួយចំនួន​ដូចជា​វត្ត​អារាម ការដ្ឋាន​សំណង់អាហា​រដ្ឋា​ន​ចំនួន​៧​ទីតាំង​និង​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១២​ខ្នង​ដែលមាន​ការជាប់​ពាក់ព័ន្ធ​នឹង​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ក្នុង​ព្រឹ​ត្តិការណ៍សហគមន៍​២០​កុម្ភៈ​។​

​លោក​វេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៩​ ខែ​មីនា​នេះ​ថា​ ទីតាំងដែល​ផ្អាក​នោះ​រួម​មាន នៅ​ឃុំ​កំពង់ត្រាច​ស្រុក​រមាសហែក​​បាន​បិទ​វត្ត​ចំនួន​២​គឺ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វត្ត​ត្រពាំង​គ្រួស និង​វត្ត​អណ្តូង​ពោធិ៍ បាន​ព័ទ្ធ​ខ្សែ​សុវត្ថិភាព​ការពារ និងជ្រើស​រើសយក​សាលាឆាន់​វត្ត​ត្រពាំង​គ្រួស និង​ព្រះវិហារ​វត្ត​អណ្តូង​ពោធិ៍ ដើម្បី​ដាក់​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​ដោយមាន​អ្នក​ប៉ះពាល់​ផ្ទាល់​មាន​ចំនួន០៥​អង្គ​ នាក់​ក្នុងនោះ​ព្រះសង្ឃ ៣​អង្គ និង​លោក​អាចារ្យ២​នាក់​ និង​១២​ខ្នង​ផ្ទះ​សរុប​ចំនួន​៥១​នាក់​។​

លោក​បាន​បន្តទៀតថា​ នៅ​ក្រុង​បាវិតបាន​បិទ​ចំនួន​៣​ទីតាំង​ក្នុងនោះ​រួមមាន​ មន្ទីរ​ពហុ​ព្យាបាល​មិ​ត្ដ​ភាព​កម្ពុជា​_​ចិន​ក្រុង​បាវិតហាង​កាត់សក់ 79នៅ​ក្រុង​បាវិត​ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​ជនជាតិ​ចិន​មាន​វិជ្ជមាន​កូ​វីដ​១៩​បាន​ចូលទៅ​កន្លែ​ង​ទាំងពីរ​នោះ​ និង​កន្លែង​បាំង​ថុង​កម្សាន្ត​អន្តរជាតិ​ដែលមាន​ជនជាតិ​វៀតណាម​១​នាក់ឆ្លង​កូ​វីដ​១៩​ចូលទៅ​ទីនោះ​។​

លោក​បាន​បន្ថែមទៀតថា ​ចំណែក​នៅ​ក្រុង​ស្វាយរៀង​មាន​ចំនួន​២​ទីតាំង​រួមមាន​ការដ្ឋានសាងសង់​រោងចក្រ​ ខាត ថា​យ អែក​និង​អាហា​រដ្ឋា​ន អេស ធី​ ដោយសារ​មាន​អ្នកជំងឺ​កូ​វីដ​១៩​បាន​ចូលទៅ​កន្លែង​ទាំងនោះ​។​

លោក​បាន​បញ្ជាក់ថា​ គិត​ត្រឹម​ថ្ងៃរសៀល​ទី​២៨​ ខែមីនា​ ឆ្នាំ​២០២១​ខេត្តស្វាយរៀង​មាន​អ្នកឆ្លង​កូ​វីដ​១៩​សរុប​ចំនួន​៧​នាក់​ក្នុងនោះ​មាន​អ្នកជា​ស្បើយ​ចំនួន​២​នាក់​និង​នៅសល់​៥​នាក់កំពុង​សម្រាក​ព្យា​បាល​នៅ​មន្ទីរពេទ្យ​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម