Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល​ពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងមួយ​ខែ ឲ្យ​បាន​ ១ លានដូស

បានផុស

នៅ

មានប្រសាសន៍តាមរយៈសារជាសំឡេងនាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែង​ថា នាពេលខាងមុខនេះ យុទ្ធនាការចាក់វ៉ាក់សាំងនឹងធ្វើក្នុងទ្រង់ទ្រាយធំ ហើយនឹងមានអន្តរាគមន៍ពីគ្រូពេទ្យថ្នាក់ជាតិចូលរួមផងដែរ។

សម្ដេចតេជោ ហ៊ុន សែន គ្រោង​ដាក់​ផែនការ​ក្នុងមួយខែត្រូវចាក់ឲ្យបានមួយលានដូស ពីព្រោះវាក់សាំងទាំងទិញ និងជំនួយ នឹងមកដល់ជាបន្តបន្ទាប់ ដូច្នេះវាក់សាំងត្រូវបញ្ជូនទៅចាក់ឱ្យប្រជាពលរដ្ឋ។ ជាមួយគ្នានោះសម្តេចបានស្នើឲ្យ អភិបាលខេត្តទាំងអស់ ទទួលខុសត្រូវកន្លែងស្នាក់នៅរបស់ក្រុមគ្រូពេទ្យថ្នាក់ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចបានបញ្ជាក់ដែរថា សព្វថ្ងៃនេះផ្ទះសំណាក់ ក៏ដូចជាសណ្ឋាគារនៅសល់ច្រើន ដែលអាជ្ញាធរអាចពឹងពាក់ឲ្យក្រុមគ្រូពេទ្យស្នាក់នៅបាន ចៀសវាងយកថវិកាទៅជួល។ ក្រុមគ្រូពេទ្យពីថ្នាក់ជាតិដែលចុះទៅតាមបណ្ដាខេត្ត គឺថ្នាក់ជាតិជាអ្នកទទួលខុសត្រូវលើការចំណាយ ដូចជាការធ្វើដំណើរ និងការហូបចុក។ ចំណែកការស្នាក់នៅ អាជ្ញាធរខេត្តជាអ្នកទទួលខុសត្រូវ។

សម្ដេចមានជំនឿថា ម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារ ពិតជាមិនចិត្តអាក្រក់ទេ ត្រឹមតែការស្នាក់នៅរបស់ក្រុមគ្រូពេទ្យ ដើម្បីជួយប្រជាពលរដ្ឋ បែបមនុស្សធម៌នេះ ហើយដំណើរការចាក់វ៉ាក់សាំងនេះ នឹងខិតខំធ្វើមិនឲ្យអូសបន្លាយពេលវេលាយូរទេ។

សម្តេចតេជោក៏ទទួលបានព័ត៌មានផងដែរថា នៅតាមខេត្តបានរៀបចំកន្លែងចាក់សាំងបានសមរម្យ ដែលមានជាង៣០០ កន្លែងរួចហើយ។

សម្តេចបន្តថា មកដល់ពេលនេះយើងមានបញ្ហាតែគ្រូពេទ្យប៉ុណ្ណោះ ហើយសម្ដេចបានប្រាប់ឱ្យរកគ្រូពេទ្យនៅមូលដ្ឋាន ទាំងពេទ្យរដ្ឋ និងឯកជន ប៉ុន្តែការរកគ្រូពេទ្យនោះ មិនធ្វើឲ្យប៉ះពាល់សេវាសាធារណៈ ដែលពួកគាត់ត្រូវព្យាបាលជំងឺទូទៅជូនដល់ប្រជាពលរដ្ឋនោះឡើយ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម