Connect with us

ព័ត៌មានជាតិ

មនុស្ស ១៣១នាក់ជាប់ពាក់ព័ន្ធជាមួយបុរសរត់គេចចេញពីមណ្ឌលចត្តាឡីស័ក

បានផុស

នៅ

មនុស្សសរុបចំនួន ១៣១នាក់ នៅស្រុកមុខកំពូល ខេត្តកណ្តាល បានជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយ បុគ្គលឈ្មោះ មួន សុភាន់ មានទីលំនៅក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ដែលបានរត់គេចចេញពីភ្នំពេញ ទៅខេត្តពោធិ៍សាត់កាលពីសប្តាហ៍មុន។

ក្នុងចំណោមអ្នកទាំង ១៣១ មានបុគ្គលិកធនាគារធំៗ ពីរមួយចំនួនផងដែរ គឺធនាគារ ACLEDA និងធនាគារ ABA។ បច្ចុប្បន្នអាជ្ញាធរបានដាក់អ្នកទាំងនោះ ឲ្យធ្វើចត្តាឡីស័ក និងយកសំណាកទៅពិនិត្យរួចរាល់ហើយ នៅល្ងាចថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុគ្គលឈ្មោះ មួន សុភាន់ អាយុ ៣៥ឆ្នាំបាន ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ ហើយបានគេចពីការធ្វើចត្តាឡីស័កនៅភ្នំពេញ ត្រូវបានអាជ្ញាធរខេត្តពោធិ៍សាត់ តាមឃាត់ខ្លួនបាននៅវេលាម៉ោង ៨៖៣០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ក្នុងភូមិដំណាក់អំពិលក្រោម សង្កាត់លលកសរ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

បុគ្គលរូបនេះ បានគេចចេញពីភ្នំពេញ ចូលទៅស្រុកកំណើត និងបន្តដំណើរទៅ ខេត្តពោធិ៍សាត់ ចំនួន២យប់៣ថ្ងៃ ហើយបានចូលទៅស្នាក់នៅផ្ទះសំណាក់ អង្គរមាស ចំនួន២យប់ នៅបន្ទប់១០១ និងកន្លែងជាច្រើនផ្សេងទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម