Connect with us

ព័ត៌មានជាតិ

ខេត្តកណ្តាល​ ប្រកាស​ផាក​ពិន័យ​ អ្នក​មិន​ពាក់​ម៉ាស​និង​រក្សា​គម្លាត​សុវត្ថិភាព

បានផុស

នៅ

​រដ្ឋបាល​ខេត្តកណ្ដាល ​បានប្រកាស​អនុវត្ត​ច្បាប់​និង​ចាត់វិធានការ​ការផាកពិន័យ​ តាម​ប្រកាស​អន្តរក្រសួង​ដល់​បុគ្គល​នីតិវិធី​និង​ជន​ទាំងឡាយណា ​ដែល​មិន​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស​និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ចាប់ពី​ថ្ងៃទី​២៩​ ខែមីនា​ ឆ្នាំ​២០២១​នេះ​តទៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​កណ្ដាល​ចុះ​ថ្ងៃទី​២៩​ ខែមីនា​ ឆ្នាំ​២០២១​ បាន​ឲ្យ​បានដឹងថា​ ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ ដែល​បានអូសបន្លាយ​នៅក្នុង​មូលដ្ឋាន​ខេត្តកណ្ដាល​នោះ​ គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត​ក៏ដូចជា​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​ស្រុក​នឹង​អនុវត្ត​ច្បាប់​និង​ចាត់វិធានការ​ការផាកពិន័យ​ តាម​ប្រកាស​អន្តរក្រសួង​ដល់​បុគ្គល​នីតិវិធី​និង​ជន​ទាំងឡាយណា​ ដែល​មិន​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស​និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ដូច​មានចែង​ នៅ​ក្នុង​ប្រកាស​ចុះ​ថ្ងៃទី​២២ ខែមីនា​ឆ្នាំ​២០២១ របស់​ក្រសួងសុខាភិបាល​។ រដ្ឋបាលខេត្ត​បាន​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​សាធារណជន​អ្នករស់នៅ​និង​ប្រកប​អាជីវកម្ម​ នៅ​ក្នុង​មូលដ្ឋាន​ខេត្តកណ្ដាល​ចូលរួម​សហការ​អនុវត្ត​តាមច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ជា​ធរមាន​ពាក់ព័ន្ធ​នឹង​ការទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ​ឲ្យ​មាន​ប្រសិទ្ធភាព​និង​ការទទួលខុសត្រូវ​ខ្ពស់​ ដើម្បី​ចៀសវាង​ទទួលរង​នូវ​ការអនុវត្ត​ច្បាប់​និង​ពិន័យ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​។

​ការប្រកាស​របស់​រដ្ឋ​បាល​ខេត្តកណ្តាល​នេះ​ បានធ្វើ​ឡើង​បន្ទាប់ពី​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ថ្មីៗ​នេះ ​បាន​ណែនាំ​ទៅដល់ អភិបាល​រាជធានី ខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត ត្រូវ​ផ្ដល់​ការគាំទ្រ និង​ផ្ដល់​គោលការណ៍​ណែនាំ​ដល់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ចូលរួម​សហការ​ឲ្យ​បាន​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​សុខាភិបាល​ ក្នុង​ការ​អនុវត្ត​ការផាកពិន័យ​អន្តរការណ៍​លើ​បុគ្គល ឬ​នីតិបុគ្គល​ដែល​មិន​អនុវត្ត​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស់ និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​ជា​ធរមាន​។

​ចំណែក​ក្រសួងសុខាភិបាល​កំណត់​រាជធានី​ខេត្ត​ចំនួន​៥ ជា​កន្លែង​ត្រូវតែ​អនុវត្ត​វិធានការ​សុខាភិបាល ដោយ​ពាក់​ម៉ាស់ និង​រក្សា​គម្លាត គឺ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តសៀមរាប ខេត្តព្រៃវែង និង​ខេត្ត​ព្រះសីហនុ​។ យោង​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​អ្នក​ ដែល​មិន​អនុវត្ត​ពាក់​ម៉ាស​និង​រក្សា​គម្លាត​សុវត្ថិភាព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​ផាកពិន័យ​ប្រាក់​ពី​២០​ម៉ឺន​រៀល​ដល់​១​លាន​រៀល​៕

អត្ថបទ៖ ​សំអឿន

សូមចុចអាន៖ លម្អិតបន្ថែមបុរសស្លាប់ដោយសារជំងឺកូវីដ១៩ ជាអ្នកបើកឡានឲ្យជនជាតិចិន ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង

សន្តិសុខសង្គម១០ នាទី មុន

ប្រតិបត្តិការ​​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​លើសទម្ងន់ ០៩ គ្រឿង​ បំពាក់​ឡូហ្គូ​ SSP, NC, DN, R និង L.M.H

ព័ត៌មានជាតិ២៧ នាទី មុន

សម្ដេចតេជោ ហ៊ុន សែន៖ តាមរយៈទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា-កូរ៉េខាងត្បូង បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា

ព័ត៌មានជាតិ៣៨ នាទី មុន

សម្តេច ម៉ែន សំអន ៖ ត្រូវជួយគ្នាថែរក្សាសុខសន្តិភាព និងប្រព្រឹត្តតែអំពើល្អ ដើម្បីជាការដឹងគុណដល់យុទ្ធជនពលីជីវិតរំដោះជាតិ

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

មីយ៉ាន់ម៉ា ចង់រៀបចំការបោះឆ្នោត តែលុះត្រាប្រទេសមានសុខសន្តិភាពសិន

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម