Connect with us

ព័ត៌មានជាតិ

ជាងមួយ​ខែ ខេត្តកណ្តាល មាន​អ្នក​ឆ្លង​កូវីដចំនួន ៣៣២ នាក់

បានផុស

នៅ

គិតត្រឹមថ្ងៃទី២៨ខែមីនាឆ្នាំ២០២១នេះ ខេត្តកណ្តាលមានឆ្លង​កូវីដសរុប​ចំនួន ៣៣២នាក់ ព្រឹត្តិការណ៍សហគមន៍២០កម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាលបានមានប្រសាសន៍នៅព្រឹកនេះថា នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈនេះ ខេត្តកណ្តាលមានអ្នកជាប់ពាក់ព័ន្ធសរុបចំនួន១៥ ២៣២នាក់ ក្នុងនោះរកឃើញវិជ្ជមានចំនួន៣៣២នាក់ អ្នកកំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលចំនួន៥៩៣នាក់ កំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន៦១៣២នាក់ ព្រមទាំងអ្នកបញ្ចប់ការធ្វើចត្តាឡីស័កបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលចំនួន៨៥០៧នាក់ ក្នុងនោះនៅតាមមណ្ឌលចំនួន១១៨២នាក់និងនៅតាមផ្ទះចំនួន៧៣២៥នាក់។

លោកបានបន្តថា ក្នុងការសម្រួលដល់ការព្យាបាលអ្នកជំងឺកូវីដ១៩រដ្ឋបាលខេត្តបានយកទីតាំងសណ្ឋាការមួយកន្លែងនៅជ្រៃធំធ្វើជាទីកន្លែងសម្រាប់ព្យាបាលជំងឺបន្ទាប់ពីមន្ទីរពេទ្យបង្អែកជ័យជំនះមិនអាចទទួលអ្នកជំងឺបន្ថែមទៀត។ ម្ចាស់សណ្ឋាគារខាងលើក៏បានផ្តល់អគារដែលមានទីតាំងនៅក្នុងសណ្ឋាគារដដែលមួយទៀតសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម