Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀងបានអញ្ជេីញចុះពិនិត្យទីតាំងត្រៀមសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩

បានផុស

នៅ

នៅថ្ងៃទី២៩  ខែមីនា  ឆ្នាំ២០២១  ឯកឧត្តម  ម៉ែន  វិបុល  អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩  ក្របខ័ណ្ឌទូទាំងខេត្តស្វាយរៀង  និងឯកឧត្តម តូចប៉ូលីវ៉ា អភិបាលរងខេត្ត បានអញ្ជេីញចុះពិនិត្យទីតាំងត្រៀមសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩  ដែលនឹងប្រព្រឹត្តិទៅនៅពេលឆាប់ៗខាងមុខនេះ   ស្ថិតនៅសាលប្រជុំធំ សាលាខេត្តស្វាយរៀង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រសាសន៍ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត បានអោយដឹងថា÷ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំទីតាំងត្រៀមសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានចំនួន១២ទីតាំងរួមមាន÷ ទី១ សាលាខេត្តស្វាយរៀង, ទី២ មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង, ទី៣ សាខាកាកបាទក្រហមស្រុកស្វាយជ្រំ, ទី៤ មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល, ទី៥ មន្ទីរពេទ្យបង្អែកស្វាយទាប, ទី៦ មន្ទីរពេទ្យបង្អែកស្រុករមាសហែក, ទី៧ មន្ទីរពេទ្យបង្អែកជីភូ, ទី៨ មណ្ឌលសុខភាពញរ, ទី៩ មណ្ឌលសុខភាពមេសថ្ងក, ទី១០ មណ្ឌលសុខភាពក្រុងបាវិត, ទី១១ មណ្ឌលសុខភាពមុខដា, និងទី១២ មណ្ឌលសុខភាពសំបួរ ។

សូមបញ្ជាក់ផងដែរថា សម្រាប់ព័ត៌មានលម្អិតជុំវិញការចាក់វ៉ាក់សាំងនេះ  រដ្ឋបាលខេត្តស្វាយរៀង និងជូនដំណឹងបន្ថែមទៀតនៅពេលក្រោយ ៕

អត្ថបទ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម