Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ​នាំយក​ស្បៀង​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ជាប់​ពាក់ព័ន្ធ​ ជាមួយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​នាំ​យកអំណោយ​ស្បៀង​អាហារដល់​ពលរដ្ឋ​ជាប់​ពាក់ព័ន្ធដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ កាល​ពី​ថ្ងៃទី​២៨ មីនា ឆ្នាំ​២០២១ ក្នុង​ខណ្ឌដង្កោ​ រាជធានី​ភ្នំ​ពេញ។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង​មេ​បញ្ជ​ការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន ខណ្ឌដង្កោ​ បាន​ចាត់​ឲ្យ​ក្រុមការងារ ដែលមាន លោក​ឧត្ដមសេនីយ៍ត្រី ឈុន ប៊ុន​ទី មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជា​តំណាង នាំយក​អំណោយ​ជា​ស្បៀង ដើម្បី​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​១៣​គ្រួសារ ស្មើនឹង ៨០​នាក់ (​ស្រី​២៤​នាក់​) ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​រៀងខ្លួន និង​បានទទួល​ការយក​សំណាក​លើក​ទី​១ ក្នុងភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​។ ពលរដ្ឋ​ទាំងនេះ គឺ​បាន​ជាប់​ពាក់ព័ន្ធ​ដោយ​ប្រយោល ជាមួយ​បុគ្គល​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ឈ្មោះ កក្កដា សោភ័ណ ក្នុង​ពិធីមង្គលការ​មួយកន្លែង​នៅ​ខេត្តតាកែវ​។​

​អំណោយ​សប្បុរស​ធ​ម៌​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង​មាន​អង្ករ​ចំនួន​២៤​ការុង – មី​ចំនួន​២៧​កែស – ទឹក​សុទ្ធ​ចំនួន​៣៦​កែស – ទឹកត្រី ទឹកស៊ីអ៊ីវ​២៦​យួរ – ត្រីខ​ចំនួន​៣៦​យួរ ដើម្បី​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​១៣​គ្រួសារ ស្មើនឹង ៨០​នាក់ (​ស្រី​២៤​នាក់​) ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​រៀងខ្លួន និង​បានទទួល​ការយក​សំណាក​លើក​ទី​១ ក្នុងភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​។ ពលរដ្ឋ​ទាំងនេះ គឺ​បាន​ជាប់​ពាក់ព័ន្ធ​ដោយ​ប្រយោល ជាមួយ​បុគ្គល​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ឈ្មោះ កក្កដា សោភ័ណ ក្នុង​ពិធីមង្គលការ​មួយកន្លែង​នៅ​ខេត្តតាកែវ​។​

​ក្នុងឱកាស​នោះ លោក​ឧត្ដមសេនីយ៍ត្រី ឈុន ប៊ុន​ទី បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ជូន​ចំពោះ ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​រៀងខ្លួន​ទាំងអស់ សូម​អត់ធ្មត់​នៅ​ដាច់ដោយឡែក​បន្ត​មួយរយៈ​ទៀត ដើម្បី​ឲ្យ​ប្រាកដថា​មាន​សុវត្ថិភាព ជៀស​ឆ្ងាយ​ពី​ជំងឺឆ្លង​កូ​វីដ​-១៩ និង​សូម​ចូលរួម​អនុវត្ត​ឲ្យ​បាន​នូវ​វិធានការ ៣​ការពារ ៣​កុំ របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​វិធានការ​នានា របស់​ក្រសួងសុខាភិបាល ក្នុងការ​ចូលរួម​បង្កា​ទប់ស្កាត់ កូ​វីដ​-១៩ ផងដែរ​៕​

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម