Connect with us

ព័ត៌មានជាតិ

ប្រធាន​មន្ទីរ​សុខាភិបាល បាន​បដិសេធ​ករណី​ឆ្លង​ម្នាក់ នៅ​ខេត្ត​សៀមរាប

បានផុស

នៅ

លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល បាន​បញ្ជាក់​ថា ខេត្ត​សៀមរាប​មិន​មាន​ករណី​ឆ្លង​ថ្មី​ដូច​ក្រសួង​សុខា​ភិបាល​ប្រកាស​នោះ​ទេ ប្រហែល​ករណី​ច្រឡំ​យក​សំណាក​វិជ្ជមាន​រួចហើយ ទៅ​ត្រួត​ពិនិត្យឡើងវិញ ហើយ​ចុះផ្សាយ​ម្តងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ដែល​បានចេញ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២១​នេះ បានប្រកាស​រកឃើញ វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ថ្មី ចំនួន​៤០​នាក់​បន្ថែម​ទៀត ដែល​សុទ្ធសឹង​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ដែល​ក្នុងនោះ បាន​បង្ហាញថា ខេត្តសៀមរាប មាន​ចំនួន ០១ នាក់ ជា​ស្ត្រីជន​ជាតិខ្មែរ មាន​អាយុ ១៧ ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា នៅ​ខេត្តសៀមរាប​មិនមាន​ករណី​ជំងឺ​កូ​វីដ​-១៩​ថ្មី​ឡើយ​នៅថ្ងៃនេះ ហើយ​ការប្រកាស​របស់​ក្រសួងសុខាភិបាល​ថា​ បាន​រកឃើញ​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ថ្មី​នៅ​ខេត្ត​សៀមរាប​នៅក្នុង​ថ្ងៃនេះ​នោះ អាចជា​ករណី​ដែល​ច្រឡំ ព្រោះ​ប្រហែលជា​ក្រសួង​យក​សំណាក​វិជ្ជមាន​រួចហើយ ទៅ​ត្រួត​ពិនិត្យឡើងវិញ ហើយ​ចុះផ្សាយ​ម្តងទៀត។

​សូមបញ្ជាក់ថា ករណី​ស្ត្រីជន​ជាតិខ្មែរ ឈ្មោះ ពៅ ឧស្សាហ៍ អាយុ ១៧ ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង គឺជា​បុគ្គលិក​នៅ​ហាង​កាហ្វេ​លឹ​ង្គ​១០០០ ស្ថិតនៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ហើយ​ត្រូវបាន​រដ្ឋបាល​ខេត្តសៀមរាប ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ជា​ផ្លូវការ​មួយ កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២១ កន្លងទៅ​ថ្មីៗ​នេះ ថា​បាន​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ថ្មី​១​នាក់ ក្នុង​ក្រុង​សៀមរាប ដោយ​ពាក់ព័ន្ធ​នឹង​លោក ហ៊ឹម វណ្ណៈ មុខរបរ​ជា​អ្នកបើកបរ​រថយន្ត​ដឹក​ភ្ញៀវ និង បាន​យក​សំណាក​ធ្វើតេស្ត​លទ្ធផល​វិជ្ជមាន​នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២១ ដោយ​លោក ហ៊ឹម វណ្ណៈ បាន​ចូលទៅ​ហាង​កាហ្វេ​ខាងលើ​កាលពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២១ ហើយ​នៅ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២១​នេះដែរ ក្រសួងសុខាភិបាល បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​បញ្ជាក់​ករណី​រកឃើញ​ជំងឺ​កូ​វីដ​-១៩ លើ​ស្ត្រីជន​ជាតិខ្មែរ អាយុ ១៧ ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​ត្រពាំង​ទឹម ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប នេះដែរ ។

​គួររំលឹកថា សម្រាប់​ខេត្តសៀមរាប អ្នកមាន​ជំងឺ​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ គិត​មកទល់​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២១​នេះ មាន​ចំនួន​០៩​នាក់ ក្នុងនោះ​មាន ៖ នៅ​ឃុំ​សំរោង​យា ក្នុងស្រុក​ពួក ចំនួន​០១​នាក់ , នៅ​សង្កាត់​គោកចក ក្រុង​សៀមរាប ចំនួន ០២ នាក់ , នៅ​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ចំនួន​០៤​នាក់ និង នៅ​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ចំនួន​០២​នាក់ ក្នុងនោះ​មាន​ម្នាក់ ដែល​បម្រើការ​នៅ​ហាង​កាហ្វេ​លឹ​ង្គ​១០០០ គឺមាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​ត្រពាំង​ទឹម ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង។​

ដោយឡែក​សម្រាប់​ទូទាំងប្រទេស​វិញ គិត​ត្រឹម​ម៉ោង ៧​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ២.២៧៣​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ១.១៧២​នាក់ , អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ ចំនួន ១.០៨៧​នាក់ និង ស្លាប់​ចំនួន​១១​នាក់៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១០ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម