Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ទទួល​អំណោយ​ជា​ថ្នាំពេទ្យចំនួន៦០០​ឃីត​ដើម្បី​ចូល​រួម​សុខុមាលភាព​ពលរដ្ឋ​​

បានផុស

នៅ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តស្វាយ​រៀង បានទទួល​អំណោយ​ជា​ថ្នាំពេទ្យចំនួន៦០០​ឃី​ត ពី​លោកជំទាវ​វេជ្ជបណ្ឌិត​សាស្ត្រាចារ្យ ហ៊ី សូរ្យា​ភា ប្រធាន​មន្ទីរពេទ្យ​សូរិយា នា​រសៀលថ្ងៃ​ចន្ទ ១​រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី២៩ ខែមីនា ឆ្នាំ​២០២១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុងឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​ចំពោះ​វឌ្ឍនភាព​របស់ មន្ទីរពេទ្យ​សូរិយា ក្រោម​ការដឹកនាំ​របស់​លោកជំទាវ​វេជ្ជបណ្ឌិត​សាស្ត្រាចារ្យ ហ៊ី សូ​រ្យា​ភា ដែល​បាន​បំពេញ​តួនាទី​ភារកិច្ច​ដោយ​ទទួលបាន​នូវ​ជោគជ័យ​គួរ​ជាទី​មោទនៈ ហើយ​តែងតែ​បានធ្វើ​សកម្មភាព​មនុស្សធម៌​ជួយ​ដល់​សង្គមជាតិ និង​ប្រជាជន ដើម្បី​រួមចំណែក​ការពារ​សុខមាលភាព​ប្រជា​ពលរដ្ឋ​ក្នុង​រដូវ​កាល​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នេះ បាន​ទៅដល់​រាប់ពាន់​គ្រួសារ​រួចទៅហើយ​ដែរ​។ លោកជំទាវ​ក៏បាន​ថ្លែងអំណរគុណ​ដល់ លោកជំទាវ​វេជ្ជបណ្ឌិត​សាស្ត្រាចារ្យ ហ៊ី សូ​រ្យា​ភា ប្រធាន​មន្ទីរពេទ្យ​សូរិយា លោកជំទាវ គ្រួច សំអាន អ្នកតំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ និង​លោក ហោ សេរី​វឌ្ឍន៍ ប្រធាន​យុវជន​ក្រៅ​ប្រព័ន្ធ ដែល​បាន​បរិច្ចាក​នូវ​សម្ភារៈ​ទាំងអស់នេះ ដើម្បី​ចូលរួមចំណែក​ក្នុង​ការងារ​មនុស្សធម៌​ផងដែរ ។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ជូនពរ​ឲ្យ​មន្ទីរពេទ្យ​សូរិយា ទទួលបាន​នូវ​ជោគជ័យ និង​ការគាំ​ទ្រ​ពី​សាធារណៈជន​កាន់តែច្រើន​បន្ថែមទៀត​។​

ថ្នាំពេទ្យ​សរុប​មាន៦០០​ឃី​ត ក្នុង១​ឃី​ត មាន ៖ ថ្នាំ​ឈឺ​ចុកពោះ រាគ បង្កើន​ជាតិ​ទឹក​និង​កម្លាំង ក្តៅខ្លួន អា​លែ​ហ្ស៊ី​និង​ផ្តាសាយ ព្រមទាំង ម៉ាស ចំនួន ២០ ។ ថ្នាំពេទ្យ​ទាំងអស់នេះ​សុទ្ធតែ​បាន​សរសេរ​ប្រាប់​ពី​របៀប​ប្រើប្រាស់ និង​ពេលវេលា​កំណត់​យ៉ាង​ច្បាស់លាស់​៕

អត្ថបទ ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា៥ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ៨ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ១១ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម