Connect with us

ព័ត៌មានជាតិ

ការិយាល័យ UN នៅ​កម្ពុជា និង​ក្រសួងយុត្តិធម៌ ឯកភាពគ្នា​ជួប​ប្រជុំ​ក្រុមការងារ​បច្ចេកទេស​ច​ម្រុះ​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌​នៅ​ខែមេសា​ខាងមុខ​

បានផុស

នៅ

លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការកែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២១ បាន​ដឹកនាំ​ក្រុមការងារ​ជួបប្រជុំ​ពិភាក្សា​ការងារ​តាម​ប្រព័ន្ធ​អន​ឡាញ Skype ជាមួយ​លោក Pradeep Wagle ប្រធានការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ​តាម​ប្រព័ន្ធ​អន​ឡាញ Skype ជាមួយ​លោក Pradeep Wagle នោះ ដើម្បី​ពិភាក្សា​លើ​របៀបវារៈ​ចំនួន​០២​រួមមាន​៖ ទី​១. ពិនិត្យ និង​កែសម្រួល​ឡើងវិញ​នូវ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កំណែទម្រង់​ច្បាប់ និង​យុត្តិធម៌ ដើម្បីឱ្យ​ស្របតាម និង​អាច​អនុវត្តបាន​ក្នុង​បរិបទ​កូ​វីដ​-១៩ និង​២. ពិភាក្សា​ត្រៀម​រៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ច​ម្រុះ​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ (TWG) ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​សង្គម​ស៊ី​វី​ល ដែល​គ្រោង​ធ្វើ​នៅក្នុង​ខែមេសា​ខាងមុខនេះ តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​អនុវត្ត​កម្មវិធី​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ ឆ្នាំ​២០២១​។​

​ទាក់ទង​លទ្ធផល នៃ​កិច្ចប្រជុំ​នោះ លោក ជិន ម៉ា​លីន បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​ថា កិច្ចប្រជុំ​នេះ​បានសម្រេច​រៀបចំ​សកម្មភាព​រួមគ្នា​មួយចំនួន ដែល​ក្រសួងយុត្តិធម៌ រួមគ្នា​ជាមួយ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ពាក់ព័ន្ធ​ទៅដល់​ការកែទម្រង់​ច្បាប់​ប្រព័ន្ធយុត្តិធម៌​មួយចំនួន ដែល​បានរៀបចំ​សម្រាប់​ឆ្នាំ​២០២១ ឆ្នាំ​២០២២ និង​ឆ្នាំ ២០២៣​។

​បើតាម​លោក ជិន ម៉ា​លីន កិច្ចប្រជុំ​ក៏បាន​ឯកភាពគ្នា​ថា នឹង​រៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ច​ម្រុះ កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌​នៅក្នុង​ខែមេសា​ខាងមុខ ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ក៏ដូចជា​សង្គម​ស៊ីវិល​ទាំងអស់ ដែល​ធ្វើការ​ពាក់ព័ន្ធ​ផ្នែក​យុត្តិធម៌ នីតិរដ្ឋ សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដើម្បី​ដាក់​បង្ហាញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ផ្ដល់យោបល់ និង​ពិនិត្យ​មើលថា តើ​អាច​ចូលរួម​អនុវត្ត​ជាមួយគ្នា​បាន​កម្រិតណា ហើយ​សកម្មភាព​ណា​ដែល​អាចធ្វើ​ជាមួយគ្នា​បាន​។​

​លោក ជិន ម៉ា​លីន បាន​បញ្ជាក់ដែរថា កិច្ចប្រជុំ​នេះ​នឹងមាន​ការចូលរួម​ពី​តំណាង​រាជរដ្ឋាភិបាល ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ ក៏ដូចជា​សង្គម​ស៊ីវិល ដើម្បី​ពិនិត្យមើល​ទាំងអស់គ្នា​លើ​ការ​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុ​ត​តិ​ធម៌​នៅ​កម្ពុជា​៕

កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម