Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនE-School Cambodia រៀបចំសន្និសិទកាសែតស្តីពីការផ្តល់អាហារូបករណ៍សិក្សាថ្នាក់វិញ្ញាសាត្រៀមបាក់ឌុបដោយឥតគិតថ្លៃតាមអនឡាញ

បានផុស

នៅ

ក្រុមហ៊ុនE-School Cambodiaសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជានិងក្រសួងអប់រំយុវជននិងកីឡានាព្រឹកថ្ងៃទី២៩ខែមីនាឆ្នាំ២០២១បានរៀបចំធ្វើសន្និសិទកាសែតស្តីពីការផ្តល់អាហារូបករណ៍សិក្សាថ្នាក់វិញ្ញាសាត្រៀមបាក់ឌុបដោយឥតគិតថ្លៃ តាមអនឡាញសម្រាប់ប្អូនៗសិស្សថ្នាក់ទី១២ឆ្នាំ២០២១សិក្សានៅផ្ទះក្នុងសម័យកូវីត១៩ដ៏លំបាកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សន្និសិទកាសែតនេះបានប្រព្រឹត្តិទៅនៅការិយាល័យក្រុមហ៊ុនE-School Cambodiaដោយមានការចូលរួមពីអ្នកសារព័ត៍មានជាច្រើន។ លោក ឈន ឈុនឡេង ស្ថាបនិកE-School Cambodia បានមានប្រសាសន៍ថាកម្មវិធីApp@E-School សិក្សាតាមអនឡាញនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០១៧ហើយមកដល់ពេលនេះមានរយ:ពេល៤ឆ្នាំហើយដែលធ្វើឲ្យក្រុមហ៊ុនមានបទពិសោធន៍និងសម្ថភាពខ្ពស់ក្នុងការផ្តល់សេវាកម្មនេះ។ លោកបានបន្តថាក្រុមហ៊ុនមានសាស្ត្រាចារ្យល្បីៗថ្នាក់ជាតិដោយមានការទទួលស្គាល់ពីក្រសួងអប់រំយុវជននិងកីឡា ហើយកម្មវិធីAppមានលក្ខណៈជាទំរង់ឆ្លើយឆ្លងដែលសម្រួលដល់ការទំនាក់ទំនងរវាងសិស្សនិងគ្រូសិស្សនិងសិស្សក្នុងAppដែលធ្វើឲ្យការសិក្សាពីចំងាយមួយនេះមានភាពទាក់ទាញមិនធុញ។មួយវិញទៀតកំរិតនៃការផលិតវីដេអូមានគុណភាពខ្ពស់ត្រជាក់ភ្នែក ហើយក៏មានសៀវភៅអានជាច្រើន ការធ្វើតេស្តនិងការតាមដានប្រវត្តិសិក្សាក្នុងAppទៀតផង។

លោកបានបន្តទៀតថា ពេលវេលា៤ឆ្នាំកន្លងមកនេះក្រុមហ៊ុនផលិតបាន ២០០០០វីដេអូ ចែកចេញជា២០០ថ្នាក់រួមមានថ្នាក់ចំណេះដឹងទូទៅK1ដល់K12 ថ្នាក់ជំនាញខ្លី ថ្នាក់ភាសាបរទេសនិងថ្នាក់កុំព្យូទ័រ។ លោកបានឲ្យដឹងទៀតថា«សម្រាប់ឆ្នាំ២០២១នេះ មានថ្នាក់ពិសេសមួយសម្រាប់បំប៉នប្អូនៗដែលសិក្សាមិនទាន់គេ(ខ្សោយខ្លាំង)ធានាថាអ្នកណាៗក៏រៀនចេះ ចូលមកដោះស្រាយបញ្ហាបារម្ភរបស់មាតាបិតាសិស្ស។មកដល់ពេលនេះមានអ្នកប្រើប្រាស់១លាននាក់ដែលជាចំនួនមួយដ៏ច្រើន។ពេលកូវីដ១៩នេះក្រៅពីថ្នាក់វិញ្ញាសាត្រៀមបាក់ឌុបសិក្សាFree ខាងក្រុមហ៊ុនក៏មានការបញ្ចុះតំលៃ៨៥%គ្រប់ថ្នាក់ពី៣០ដុល្លារមកត្រឹម៥ដុល្លារប៉ុណ្ណោះ»។

លោក សុខ ថា ប្រធាននាយកដ្ឋានព័ត៌មានវិទ្យាតំណាងក្រសួងអប់រំយុវជននិងកីឡាបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះApp E-School Cambodiaនេះ។ លោកបានមានប្រសាសន៍ថា«វាមានសារៈប្រយោជន៍ណាស់សម្រាប់សិស្សានុសិស្សក្នុងការធ្វើស្វ័យសិក្សាបន្ថែមហើយនេះជួយសិស្សបានសិក្សាធម្មតាបានក្នុងកំឡុងពេលកូវីដ១៩នេះហើយAppគឺខាងក្រសួងគាំទ្រហើយឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបណ្ឌិតសភាចារ្យ ហង់ ជូនណារ៉ុន សូមថ្លែងអំណរគុណដល់សហភាពសហពន្ធ័យុវជនកម្ពុជានិងE-School Cambodia»។

ចូលរួម​ក្នុង​សន្និសីទ​នេះ លោក សុំ មនោ​រម្យ ប្រធាន​លេខាធិការដ្ឋាន និង​ជា​តំណាង​ក្រុមការងារ​វគ្គ​បំប៉ន​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ បាន​គូសបញ្ជាក់ថា « ក្នុង​ភាពជា​ដៃគូ​ជាមួយ E-School យើង​បាន​គាំទ្រ និង​សហការ​សម្របសម្រួល​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ដើម្បី​ចាប់យក​កាលានុវត្តភាព​ថ្មី​លើ​ការដ្ឋាន​នៃ​ការលើកកម្ពស់​ការអប់រំ​តាម​ប្រព័ន្ធ​ឌី​ថ​ល ដែល​បាន​អនុញ្ញាតឲ្យ​សិស្សានុសិស្ស​គ្រប់​កម្រិត​នៅ​ទូទាំង​ប្រទេស​ទទួលបាន​នូវ​មេរៀន​ចំណេះដឹង​ទូទៅ និង​ថ្នាក់​វិញ្ញាសា​ត្រៀម​កាន់តែ​សម្បូរបែប និង​ទូលំទូលាយ ដែល​ជា​មធ្យោបាយ​សិក្សា​ថ្មី​ដ៏​មាន​ប្រសិទ្ធភាព និង​បច្ចុប្បន្នភាព សម្រាប់​ប្អូនៗ​អាច​សិក្សា​រៀនសូត្រ​បាន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង ប្រកបដោយ​គុណភាព និង​មានគុណ​តម្លៃបន្ថែម​ជាពិសេស​ក្នុងដំណាក់កាល​ដែល​សង្គម​ជាតិ​យើង​កំពុង​ជួប​នូវ​វិបត្តិ​ដែល​បង្ក​ផលប៉ះពាល់​ជា​អវិជ្ជមាន​ពី​កូ​វីដ​-១៩»​។

ជាមួយគ្នានេះ​លោក​បាន​គូសបញ្ជាក់​បន្ថែមទៀតថា​« ក្នុង​ដំណើរ​ឆ្ពោះទៅមុខ ទោះបី​យើង​បន្ត​ជួប​នៅ​បញ្ហា​មួយចំនួន​ក្តី ប៉ុ​ន្តែខ្ញុំ​ពិតជា​មាន​ជំនឿ​ប្រកបដោយ​ភាព​សុទិដ្ឋិនិយម​ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់​កម្រិត និង​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការ​ជំរុញ​ការដ្ឋាន​នៃ​ការអបរំ​ក្នុង​សតស​វ្ស​ទី​២១​នេះ​ប្រកបដោយ​ភាពស្វាហាប់ ហ្មត់ចត់ និង​ម្ចាស់ការ ដើម្បី​ឆ្លើយ​តបបាន​ទៅនឹង​បំណង​ប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​សិស្សានុសិស្ស និង​អ្នកអាណាព្យាបាល​ទាំងអស់ ដែល​ចង់​កសាង និង​អភិវឌ្ឍន៍​សមត្ថភាព​កូន​ចៅ​ទាំងអស់​ឲ្យ​ក្លាយ​ជា​សសរ​ទ្រូង​របស់​សង្គមជាតិ​ដ៏​រឹងមាំ និង​ជា​ធនធាន​បន្តវេន​ប្រកបដោយ​ចំណេះដឹង ជំនាញ ចំណេះធ្វើ និង​បំ​ណិ​ន​សម្រាប់​ភាពរុងរឿង​សម្បូរ​សប្បាយ​របស់​ជីវិត​ខ្លួនឯង ក្រុម​គ្រួសារ សហគមន៍ និង​សង្គមជាតិ​»​។

ក្នុងនោះ​ផងដែរ លោក​សាស្ត្រាចារ្យ លន់ បូរី សហ ស្ថាបនិក E-School Cambodia ក៏​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​សហការ​ដ៏​ល្អ​សំណាក់​ពី ក្រសួង​អប់រំ យុវជន និង​កីឡា និង សស​យក ដើម្បី​គាំទ្រ​បេសកកម្ម​របស់ E-School Cambodia ក្នុងការ​ចូលរួម​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​យើង ជាពិសេស​ក្នុង​ស្ថានភាព ដ៏​លំបាក​នៃ​កា​រីក​រាលដាល​នៃ​ជំងឺ COVID-19​។​

​សូមបញ្ជាក់ថា​ជា​រៀងរាល់ឆ្នាំ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បានផ្តល់​ការឧបត្ថម្ភ​សំរាប់​វគ្គ​បំប៉ន​នេះ​ដោយផ្ទាល់​នៅ​ទូទាំងប្រទេស​ផងដែរ​។ សូម​អរគុណ​

– Download App : http://onelink.to/33s2vr

– Group Telegram : https://t.me/eschool_community

​ព័ត៌មាន​បន្ថែម​អាច​ទំនាក់ទំនង​តាមរយៈ​

090 787 999 – 089 802 266 – 081 802 266

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម