Connect with us

ព័ត៌មានជាតិ

ការិយាល័យខណ្ឌព្រែកព្នៅទទួលបានរថយន្តសង្គ្រោះ​១គ្រឿង

បានផុស

នៅ

លោកស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យរៀបចំដែនដីខណ្ឌព្រែកព្នៅ រួមនិងមន្ត្រីក្រោមឱវាទ ព្រមទាំងសប្បុរសជនមួយចំនួន បានប្រគល់រថយន្តសង្គ្រោះ១គ្រឿងជូនដល់ការិយាល័យសុខាភិបាលខណ្ឌព្រែកព្នៅ ក្រោមវត្តមានលោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២១ នៅសាលាខណ្ឌព្រែកព្នៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស៊ូ ស៊ីវុត្ថា បានលើកឡើងថា អំណោយនេះជានិមត្តរូបនៃការចូលរួមចំណែកទប់ស្កាត់ជម្ងឺកូវីដ១៩ ដែលបច្ចប្បន្នវិស័យសុខាភិបាលកំពុងមមាញឹក និងមានតម្រូវការបន្ថែមលើអ្វីដែលវិស័យនេះមានស្រាប់ ហើយរថយន្តនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជំងឺ និងរងគ្រោះថ្នាក់ផ្សេងៗ ទៅកាន់មន្ទីរពេទ្យបានទាន់ពេលវេលា ជាពិសេសក្នុងដំណាក់កាលកូវីដ១៩នេះ។

លោកលឹម ងួន ប្រធានការិយាល័យសុខាភិបាលខណ្ឌព្រែកព្នៅ បានថ្លែងអំណរគុណដល់លោកសុខ សម្បត្តិ លោកស៊ូ ស៊ីវុត្ថា រួមនិងមន្ត្រីក្រោមឱវាទ ព្រមទាំងសប្បុរសជនមួយចំនួន បានប្រគល់រថយន្តសង្គ្រោះ១គ្រឿងជូនការិយាល័យសុខាភិបាលខណ្ឌព្រែកព្នៅ ដោយរថយន្តសង្គ្រោះនេះជាតម្រូវការចាំបាច់បន្ថែមនាពេលបច្ចប្បន្ន ហើយការិយាល័យនិងប្រើឲ្យចំគោលដៅក្នុងវិស័យសុខាភិបាលខណ្ឌព្រែកព្នៅ៕

អត្ថបទ៖ ឧត្តរ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៥ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

ព័ត៌មានជាតិ១៤ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ២៣ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម