Connect with us

ព័ត៌មានជាតិ

Visa សហការ​ជាមួយ The Pizza Company ដើម្បី​ជំរុញ​ការទូទាត់​តាមរយៈ​បច្ចេកវិទ្យា Contactless

បានផុស

នៅ

​ក្រុមហ៊ុន Visa ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌី​ជី​ផល​ដែល​ឈានមុខ​គេ​នៅក្នុង​ពិភពលោក បាន​សហការ​ជាមួយ​ក្រុមហ៊ុន The Pizza Company ដើម្បី​ដាក់​ឲ្យ​មានការ​ទូទាត់​តាមរយៈ​បច្ចេកវិទ្យា Contactless សម្រាប់​អតិថិជន នៅតាម​បណ្តា​សាខា​ចំនួន ៣៥ ទីតាំង របស់ The Pizza Company នៅ​ទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឥឡូវនេះ​អតិថិជន អាច​ទូទាត់​ប្រាក់ សម្រាប់​កា​រ​កុម្ម៉ង់​វេច​ខ្ចប់​យកទៅ​ផ្ទះ ឬ​ការ​ពិសា​នៅក្នុង​ហាង​ផ្ទាល់ ដោយ​គ្រាន់តែ​យក​កា​តទៅ​ប៉ះ​ជាមួយ​ម៉ាស៊ីន​ឆូត​កាត​រួចជាស្រេច ដោយ​មិនចាំបាច់​ប្រើ​វិធី​ឆូត ឬ ស៊ក ដូច​មុន​នោះ​ឡើយ​។

​ដើម្បី​បង្ការ​នឹង​ការ​រី​ល​រាលដាល​នៃ​ជំងឺ Covid-19 អតិថិជន​ភាគច្រើន​នៅ​ទូទាំង​ពិភពលោក​មាន​ទំនោរ​ងាក​ទៅរក​បច្ចេកវិទ្យា​ថ្មី​សម្រាប់​ការទូទាត់ ជាក់​ស្តែង​នៅ​ក្នុង​វិស័យ​ភោជនីយដ្ឋាន​ផ្តល់​សេវាកម្ម​វេច​ខ្ចប់​តែម្តង ដែល​ការទូទាត់​ប្រាក់​សម្រាប់​សេវាកម្ម​ប្រភេទ​នេះ​មានការ​កើនឡើង ២៨ ភាគរយ នេះ​បើ​យោង​តាម​ការសិក្សា​ស្ទង់​មតិ​លើ​ប្រធានបទ ការបោះ​ជំហាន​ទៅរក​អាជីវកម្ម របស់​ក្រុមហ៊ុន Visa ។ ការទូទាត់​ដោយ​ប្រើ​បច្ចេកវិទ្យា Contactless មិន​ត្រឹម​តែមាន​ភាពងាយស្រួល និង​ឆាប់រហ័ស​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​មាន​អត្ថប្រយោជន៍​ក្នុងការ​ធានាបាន​នូវ​សុវត្ថិភាព​សម្រាប់​បុគ្គលិក និង​អតិថិជន​ក្នុងអំឡុងពេល​ប្រតិបត្តិការ​ផងដែរ​។​

​អ្នកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖ “​តាមរយៈ​របាយការណ៍​នៅ​ខែមករា ឆ្នាំ​២០២១ បានបង្ហាញ​ពី​កំណើន​នៃ​តម្រូវការ​របស់​អតិថិជន​នៅ​កម្ពុជា​ទៅលើ​ការប្រើប្រាស់​ការទូទាត់​តាមរយៈ​បច្ចេកវិទ្យា contactless រហូតដល់ ៦០ ភាគរយ​”​។ អ្នកស្រី​បន្តទៀតថា​៖ “​ការសង្កេត​ឃើញ​នេះ គឺ​ស្របពេល​ជាមួយនឹង​ការកើនឡើង​នៃ​ការយល់ដឹង​ពី​សារៈសំខាន់​នៃ​ការអនុវត្តន៍​អនាម័យ តាមរយៈ​ការកាត់បន្ថយ​ការប្រាស្រ័យ​ទាក់ទង​ដោយផ្ទាល់​ជាមួយ​បុគ្គល ក្នុង​យុគសម័យ​នៃ​ការអនុវត្ត​នូវ​គម្លាត​សង្គម​”​។​

​ផ្អែកលើ​ការសិក្សា​ចុងក្រោយ​របស់ Visa អំពី​ឥរិយាបថ​ក្នុងការ​ទូទាត់​ប្រាក់​របស់​អតិថិជន​ឆ្នាំ ២០២០ បាន​បង្ហាញថា ការទូទាត់​ដោយ​ប្រើ​សាច់​ប្រាក់សុទ្ធ​មាន​ចំណែក​ប្រមាណ ៩០ ភាគរយ នៃ​ការទូទាត់​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​អតិថិជន​កម្ពុជា​ចំនួន ៥៤ ភាគរយ បាន​កាត់បន្ថយ​ការប្រើប្រាស់​សាច់ប្រាក់​សុទ្ធ នៅក្នុង​វិស័យ​ការដឹកជញ្ជូន​ម្ហូបអាហារ និង​ការ​ទទួលទាន​នៅតាម​ភោជនីយដ្ឋាន​។ បើ​គិត​ជារួម ការទូទាត់​ដោយ​ប្រើ​កាត​ដែលមាន​បច្ចេកវិទ្យា contactless មានការ​កើនឡើង ៣១ ភាគរយ ហើយ​អ្នក​ចាប់អារម្មណ៍​ក្នុងការ​ទទួលយក​វិធីសាស្ត្រ​ទូទាត់​ថ្មី​នេះ​មាន​ចំនួន ៤៥ ភាគរយ ក្នុងចំណោម​ក្រុម​ដែល​មិនទាន់​ក្លាយជា​អ្នកប្រើប្រាស់​ការទូទាត់​បែបនេះ​នៅឡើយ​។​

​កញ្ញា ប៉ែន រតនា ប្រធាន​គ្រប់គ្រង​ផ្នែក​ទីផ្សារ តំណាងឲ្យ​ក្រុមហ៊ុន The Pizza Company បាន​មានប្រសាសន៍ថា​៖ “​ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​អតិថិជន យើង​បាន​ដាក់ចេញ​នូវ​សេវា​ទូទាត់​ប្រាក់​តាមរយៈ​បច្ចេកវិទ្យា contactless នៅតាម​ហាង​របស់​យើង ដែល​ធ្វើឲ្យ​ប្រតិបត្តិ​ការទូទាត់​ប្រាក់​របស់​យើង​ប្រើ​ពេល​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ដោយ​គ្រាន់តែ​ម្ចាស់ Visa កាត ដែល​មាន​ភ្ជាប់​មកជា​មួយ​បច្ចេកវិទ្យា contactless យក​កា​តទៅ​ប៉ះ​នឹង​ម៉ាស៊ីន​គិត​ប្រាក់​រួចជាស្រេច​។ ប្រជាជន​កាន់តែច្រើន​កំពុង​ស្វែងរក​មធ្យោបាយ​បង់ប្រាក់​លឿន និង​មាន​ប្រសិទ្ធភាព​ជាង​មុន ហើយ​តា​រម​យៈ​ការដាក់ឲ្យ​មានការ​ទូទាត់​ប្រាក់​តាមរយៈ​បច្ចេកវិទ្យា contactless នឹង​ផ្តល់ជូន​អតិថិជន​របស់​យើង​នូវ​បទពិសោធន៍ និង​សុវត្ថិភាព កាន់តែ​ប្រសើរ​ជាង​មុន​” ។​

​ចាប់ពី​ថ្ងៃនេះ​តទៅ ម្ចាស់ Visa កាត ដែល​ធ្វើការ​ទូទាត់​ប្រាក់​តាមរយៈ​បច្ចេកវិទ្យា Contactless នៅ The Pizza Company សម្រាប់​ការចំណាយ​ចាប់ពី ២០​ដុល្លារ​ឡើងទៅ នឹង​ទទួលបាន​ប័ណ្ណ​សាច់ប្រាក់​៣​ដុល្លារ សម្រាប់​ការទិញ​លើក​ក្រោយ​។ ការផ្តល់ជូន​នេះ​មាន​រយៈពេល​កំណត់ ហើយ​លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត​។ សូម​សាកសួរ​ព័ត៌មាន លម្អិត​នៅតាម​ទីតាំង​នីមួយៗ​របស់ The Pizza Company ដែលមាន​ការផ្សព្វផ្សាយ​ពី​កម្មវិធី​ពិសេស​នេះ​។​

​ការទូទាត់​តាម​ទូរសព្ទ ឬ​ការ​ប៉ះ​កាត​ជាមួយ​ម៉ាស៊ីន​ទូទាត់ ឬ ដែល​ហៅថា​ការទូទាត់​ដោយ​ប្រើ​បច្ចេកវិទ្យា Contactless កំពុងមាន​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នៅក្នុងរ​បទ​នៃ​ជំងឺ COVID-19 ។ ទាំងនេះ រាប់បញ្ចូល​ទាំង​វិធីសាស្ត្រ​ទូទាត់​បែប​បច្ចេកវិទ្យា contactless តាម​វិធី​មុន នៅ​កន្លែង​បង់ប្រាក់ និង បច្ចេកវិទ្យា​ប៉ះ​ដើម្បី​បង់ប្រាក់​តាមរយៈ​ទូរស័ព្ទដៃ Tap to Phone នឹង​អនុញ្ញាត​ឲ្យ​ម្ចាស់​អាជីវកម្ម​អាច​ប្រើប្រាស់​ទូ​សព្ទ​ដៃ និង tablets របស់ខ្លួន​ដើម្បី​កែប្រែ​ទៅជា​កន្លែង​ទូទាត់​ប្រាក់​បាន​យ៉ាង​ងាយស្រួល​តាមរយៈ​ការប្រើប្រាស់​កម្មវិធី mobile app​។ បើ​យោងតាម​ការសិក្សា​របស់ Visa បង្ហាញ​ពី​ឱកាស​នៃ​ការទូទាត់​ប្រាក់​តាមរយៈ​ទូរស័ព្ទ ដៃ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បង្ហាញថា​អតិថិជន​ជាង​ពាក់កណ្តាល ដែល​ស្មើនឹង ៥៦​ភាគរយ បាន​និយាយថា ពួកគេ​ចង់ឱ្យ​មានការ​ទូទាត់​បែបនេះ​នៅតាម​បណ្តា​ភោជនីយដ្ឋាន ការធ្វើ​បែបនេះ​ពួកគាត់​នឹងមិន​ចាំបាច់​ដើរចេញ​ពី​តុ អាហារ​នោះទេ​។ ការអនុម័ត​ដាក់​ឲ្យ​មានការ​ទូទាត់​ប្រាក់​តាមរយៈ​បច្ចេកវិទ្យា contactless ប្រភេទ​ចុងក្រោយ​នេះ​អាច​បើកឱកាស​នូវ​កំណើន​ថ្មី​សម្រាប់​បច្ចេកវិទ្យា Tap to Phone ដែល​អនុញ្ញាតឱ្យ​និ​យោ​ជិ​ក​ទូទាត់​ប្រាក់​ពី​អតិថិជន​ភ្លាមៗ​នៅ​គ្រប់​ទីកន្លែង​ក្នុង​ហាង​របស់ខ្លួន​៕

​អំពី​ក្រុមហ៊ុន Visa

Visa Inc. (NYSE: V) គឺជា​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាមរយៈ​ឌីជីថល​។ បេសកកម្ម​របស់​យើង​គឺ​ផ្សារភ្ជាប់​ពិភពលោក​ទាំងមូល​តាម​រយៈ​ការតភ្ជាប់​បណ្តាញ​ទូទាត់​ប្រាក់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី អាច​ទុកចិត្តបាន និង​មាន​សុវត្ថិភាព​បំផុត ជាមួយ​អ្នកប្រើប្រាស់ អាជីវករ និង​ជួយ​ឲ្យ​សេដ្ឋកិច្ច​មានការ​រីកចម្រើន​។ បណ្តាញ​ទំនើប​ឈានមុខ​គេ​បំផុត​មួយ​របស់​ពិភពលោក​គឺ VisaNet របស់​យើង ផ្តល់​ការទូទាត់​ដែល​អាច​ទុកចិត្តបាន​និង​មាន​សុវត្ថិភាព​នៅ​ទូទាំង​ពិភពលោក នឹងមាន​លទ្ធភាព​គ្រប់គ្រង​ប្រតិបត្តិការ​ជាង ៦៥,០០០​ប្រតិបត្តិការ​ក្នុង​មួយ​វិនាទី​។ ក្រុមហ៊ុន​ផ្តោត​ការយកចិត្តទុកដាក់​ឥត​ឈប់​ឈរលើ​ការច្នៃប្រឌិត ដែល​នេះ​ជា​កត្តា​ជំរុញ​ដល់​ភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ការធ្វើ​ពាណិជ្ជកម្ម​បែប​ឌីជីថល​ដែល​បាន​ផ្សារភ្ជាប់​ទៅនឹង​ឧបករណ៍​អេ​ទ្បិ​ច​ត្រូ​និក​ណា​ក៏បាន សម្រាប់​មនុស្ស​គ្រប់គ្នា​នៅ​គ្រប់​ទីកន្លែង​។ នៅពេលដែល​ពិភពលោក​ផ្លាស់ប្តូរ​ពី analog ទៅ​ឌីជីថល​ក្រុមហ៊ុន Visa ក៏​កំពុងតែ​ពង្រឹង​លើ​ស្លាក​សញ្ញា ផលិតផល បុគ្គលិក និង បណ្តាញ​របស់ខ្លួន​រួចជាស្រេច​ដើម្បី​ចូលរួម​ជាមួយនឹង​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​នា​ថ្ងៃ​អនាគត​។ ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​គេហទំព័រ visa.com/blog និង @VisaNews.

​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់​៖

​កញ្ញា ត្រាង ង្វៀន (Trang Nguyen)​ ​

​ក្រុមហ៊ុន Visa Worldwide Pte. Limited​ ​

​ទូរស័ព្ទ ៖ (84) 28 3520 7439

​អ៊ី​ម៉ែ​ល ៖ [email protected]​ ​

​កញ្ញា គ្រី សុ​វណ្ណា​រី​

​ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd តំណាង​ក្រុមហ៊ុន Visa Inc.

​ទូរស័ព្ទ ៖ (855) 11 733 368

​អ៊ី​ម៉ែ​ល ៖ [email protected]

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម