Connect with us

ព័ត៌មានជាតិ

អ្នក​កោះកុង ​ដែល​មិន​ពាក់​ម៉ាស នឹងរង​ការពិន័យ​ហើយ​

បានផុស

នៅ

​អភិបាលខេត្ត​កោះកុង ចេញ​លិខិត​ប្រាប់​ដល់​អភិបាលក្រុង​ស្រុក​អនុវត្ត​វិធានការ​ផាក​ពិន័យ​ចំពោះ​បុគ្គល​ដែល​មិន​បំពេញ​កាតព្វកិច្ច​ពាក់​ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល តប​តាម​ប្រកាស​អន្តរក្រសួង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង តាមរយៈ​លិខិត​មួយច្បាប់​ចុះ​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ២០២១ បាន​ណែនាំ​ទៅដល់​លោក​អភិបាលក្រុង​ស្រុក​ ដែលជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ក្រុង​ស្រុក ត្រូវ​ចូលរួម​សហការ​ឲ្យ​បាន​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​សុខាភិបាល​ ក្នុងការ​អនុវត្ត​ការផាកពិន័យ​អន្តរការណ៍​លើ​បុគ្គល ឬ​នីតិបុគ្គល​ដែល​មិន​អនុវត្ត​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ស្របតាម​ច្បាប់ ឬ​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន​។​

​លោកស្រី​អភិបាលខេត្ត បញ្ជាក់ទៀតថា ដូច្នេះ​លោក​អភិបាលក្រុង​ស្រុក ត្រូវ​ចាត់ចែង​អនុវត្តតាម​ខ្លឹមសារ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ឈរ​ផ្អែកលើ​ប្រកាស​អន្តរក្រសួង​សុខាភិបាល និង​ក្រសួង​សេដ្ឋកិច្ច ដើម្បី​ផ្អាក​ពិន័យ​ជា​ប្រាក់​ចំពោះ​បុគ្គល ឬ​នីតិបុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ល្មើ​សនឹង​វិធានការ​សុខាភិបាល​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​ដ៏​កាច​សាហាវ​នេះ​។

​ទោះបីជា​មានការ​ណែនាំរ​បស់​លោកស្រី​អភិបាលខេត្ត​ក្តី លោក ឈេ​ង សុវណ្ណ​ដា អភិបាលក្រុង​ខេមរភូមិន្ទ និង​លោក ជា ច័ន្ទ​កញ្ញា អភិបាលស្រុក​ស្រែអំបិល បានឲ្យ​ដឹង​ស្រដៀង​គ្នា​ដែរ​នៅ​ថ្ងៃទី​៣០ មីនា​នេះ​ថា ពួកគាត់​បានទទួល​លិខិត​ណែនាំ​រួចរាល់​ហើយ ប៉ុន្តែ​មិនទាន់មាន​ប្រជុំ​បែងចែក​ការងារ​លម្អិត​ណា​ទៅកាន់​ក្រុមមន្ត្រី​ជំនាញ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅឡើយ​ទេ​អំពី​ដែន​សមត្ថកិច្ច​នៃ​ផ្តើម​ផ្អាក​ពិន័យ​ចំពោះ​អ្នក​ដែល​ល្មើស​។

​បើ​តាម​អនុក្រឹត្យ​ថ្មី​នេះ​បាន​ចែងថា​ចំពោះ អ្នក​រឹងទទឹង​មិន​ព្រម​ពាក់​ម៉ាស អាច​រង​ពិន័យ​ជា​ប្រាក់​ពី ២០​ម៉ឺន ទៅ​១​លាន​រៀល​។ ​អ្នក​មិន​ពាក់​ម៉ាស​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល នឹងត្រូវ​រង​ការព្រមាន​ពី​អាជ្ញាធរ ហើយ​បើ​នៅតែ​រឹងទទឹង​មិន​ព្រម​ពាក់​ម៉ាស​ទៀត អាច​ប្រឈម​នឹងរង​ការពិន័យ​ជា​ប្រាក់​ចន្លោះ​ពី ២០​ម៉ឺន​រៀល ទៅ ១​លាន​រៀល​។ ប៉ុន្តែ​កាតព្វកិច្ច​ពាក់​ម៉ាស​នេះ ក៏ត្រូវ​បាន​លើកលែង​ផងដែរ​ ចំពោះ​កុមារ​ដែល​មាន​អាយុ​ក្រោម​៦​ឆ្នាំ​ហើយ​មិនមែន​ជា​អ្នកមាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩ ឬ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​៕

​អត្ត​ប​ទ៖ សិរី​វឌ្ឍនៈ​​

សូមចុចអាន៖ ខេត្ត​ព្រះសីហនុ​ ប្រកាស​ផ្អាក​ការចេញចូល​តំបន់​ទំនប់រលក​ជា​បណ្តោះអាសន្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម