ព័ត៌មានជាតិ
បុគ្គលិកផ្នែកអនាម័យ ធនាគារ SacomBank ឆ្លងកូវីដ បុគ្គលិកប៉ះពាល់ ប្រញាប់ទៅធ្វើតេស្ត
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ ១៩ បានប្រកាសជូនដំណឹង ក្រោយរកឃើញបុគ្គលិកផ្នែកអនាម័យនៅធនគារ Sacom Bank តាមមហាវិថីព្រះសីហនុ បានឆ្លងកូវីដ ១៩។
ក្នុងសេចក្តីជូនដំណឹង អំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានទៅទទួលសេវាកម្មនៅធនាគារ SacomBank Cambodia សាខានៅទីតាំងផ្ទះលេខ២៧៤, វិថីព្រះសីហនុ, សង្កាត់ វាលវង់, ខណ្ឌ ៧មករា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១ ប្រសិនមានរោគសង្ស័យដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ប្រញាប់ទៅធ្វើតេស្តកូវីដ ១៩។
-ទីតាំងសម្រាប់ការធ្វើតេស្តមាន៖
-នៅវិទ្យាល័យបាក់ទូក
-វិទ្យាល័យបឹងត្របែក
-មណ្ឌលសុខភាពចាក់អង្រែក្រោម
-មន្ទីរពេទ្យខ្មែរ-សូវៀត
-សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
-មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


