Connect with us

ព័ត៌មានជាតិ

មនុស្ស​ជាង​៣០០​នាក់ ​ត្រូវ​បាន​យក​សំណាក​ទៅធ្វើ​តេស្ត​លើក​ទី​៤ ក្រោយ​រកឃើញ​បុរស​ចុងភៅ​ម្នាក់​ឆ្លង​កូ​វីដ​

បានផុស

នៅ

​មនុស្ស​ជាង​៣០០​នាក់​ ដែល​ជាប់​ពាក់ព័ន្ធ​និង​ពិធី​រៀប​មង្គលការ​មួយ​កន្លែង​នៅ​ក្នុង​ភូមិ​ក្រាំង​លាវ ឃុំ​រវៀង ស្រុក​សំរោង​កាលពី​ថ្ងៃទី​១២ ខែ​មីនា កន្លងទៅនេះ ត្រូវ​បាន​មន្ត្រី​សុខាភិបាល​បាន​ចុះ​ទៅយក​សំណាក់ ​ដើម្បី​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩ ជា​លើក​ទី​៤ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២១​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការចុះ​យក​សំណាក​អ្នកពាក់ព័ន្ធ​ជា​ច្រើន​រយ​នាក់​យក​ទៅ​ធ្វើតេស្ត​លើក​ទី​៤​នេះ គឺ​បន្ទាប់ពី​បុរស​ម្នាក់​ ដែល​ជា​ចុងភៅ​នៅ​ក្នុង​ពិធីមង្គលការ​នោះ​ ត្រូវ​បាន​រក​ឃើញ​ជំងឺ​កូ​វីដ​១៩ ក្នុងការ​ធ្វើ​តេស្ត​លើក​ទី​៣​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​។

​លោក នុត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ពាក់ព័ន្ធ​ពិធីមង្គលការ​ខាងលើ ដែលមាន​ទីលំនៅ​ក្នុងស្រុក​សំរោង ស្រុក​បាទី ស្រុក​ត្រាំកក់ និង​ក្រុង​ដូន​កែវ ត្រូវបាន​មន្ត្រី​សុខាភិបាល​ចុះទៅ​យក​សំណាក​តាំងពី​ថ្ងៃទី​២៩ ខែ​មីនា​ម្សិលមិញ រហូតមកដល់​ថ្ងៃនេះ បាន​ចំនួន​ជាង​៣​រយ​នាក់​ហើយ ដើម្បី​យកទៅ​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩ លើក​ទី​៤។ ចំណែក​លោក កេ​ត ម៉ៅ អភិបាលស្រុក​សំរោង បាន​ថ្លែង​ឲ្យ​ដឹងថា សម្រាប់​ស្រុក​សំរោង​មាន​មនុស្ស​ដែល​ពាក់ព័ន្ធ​ពិធីមង្គលការ​នៅ​ភូមិ​ក្រាំង​លាវ​ចំនួន​ជិត ២០០​នាក់ ត្រូវ​បាន​មន្ត្រី​សុខាភិបាល​ចុះ​មក​យក​សំណាក​លើក​ទី​៤ ដោយឡែក​ភូមិ​ចំនួន​២ ដែល​ត្រូវ​អាជ្ញាធរ​ប្រកា​សបិទ ត្រូវ​បាន​បើក​ឡើងវិញ​ហើយក៏​ប៉ុន្តែ​អាជ្ញាធរ​ បាន​ធ្វើ​ការណែនាំ​ឲ្យ​បងប្អូន ដែល​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​បន្ត​ទៅទៀត​ផង​ដែរ​។

​អភិបាលស្រុក​បាទី លោក ភួ​ន ឈី​ម បាន​ឲ្យ​ដឹង​ផង​ដែរ​ថា នៅ​ក្នុង​ស្រុក​បាទី​មនុស្ស​ចំនួន​៣៦​នាក់ ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​ពិធីមង្គលការ​ក្នុងស្រុក​សំរោង ត្រូវបាន​យក​សំណាក​ទៅធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​លើក​ទី​៤​។ គួរ​បញ្ជាក់ថា ការចុះ​យក​សំណាក​លើក​ទី​៤ ចំពោះ​អ្នកពាក់ព័ន្ធ​និង​ពិធី​រៀប​មង្គលការ​នៅក្នុង​ស្រុក​សំរោង គឺ​បន្ទាប់ពី​បុរស​ជា​ចុងភៅ​ម្នាក់ នៅក្នុង​ពិធីមង្គលការ​ខាងលើ​ដែល​រស់នៅ​ក្រុង​ដូន​កែវ​តេស្ត​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​៕

អត្ថបទ៖ វីរៈ

សូមចុចអាន៖ ​បុគ្គលិកផ្នែក​អនាម័យ ធនាគារ SacomBank ឆ្លងកូវីដ បុគ្គលិក​ប៉ះពាល់ ប្រញាប់ទៅធ្វើតេស្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម