Connect with us

ព័ត៌មានជាតិ

អ្នក​កាត់ត​សំឡេង​ប្រឌិត​រឿង​បិទ​ភ្នំពេញ បង្ហោះ​លើ​ក្នុង TikTok ត្រូវ​កម្លាំង​នគរបាល​ចាប់ខ្លួន​យក​ទៅ​អប់រំ

បានផុស

នៅ

ភ្នំពេញ ៖ អ្នកកាត់ត​សំឡេង​ប្រឌិត​ព័ត៌មាន​រឿង​បិទ​ភ្នំពេញ បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ TikTok ត្រូវ​បាន​កម្លាំង​នគរបាល​ស្រាវជ្រាវ​ចាប់ខ្លួន​យក​ទៅអប់រំ​។

ការ​ឃាត់​ខ្លួន​ជន​កាត់​ត​សំឡេង​ប្រឌិត​នេះព័ត៌មាន​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង ១២និង៤០​នាទី។ បើ​តាម​សមត្ថកិច្ច​ផែន​សន្តិសុខ នៃ​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យាបាន​ឲ្យ​ដឹងថា ​សមត្ថកិច្ច​បាន​កោះហៅ​ជនសង្ស័យ​ឈ្មោះ វ៉ាន់ រចនា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​៥៩ ផ្លូវ​២៤ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជា​ម្ចាស់​គណនី Tiktok ដែលមាន​ឈ្មោះ Rachana BK យក​មក​អប់​រំ​កុំ​ឲ្យ​កាត់​ត​សំឡេង​ប្រឌិត​ព័ត៌មានបែបនេះ​ទៀត​៕

កែសម្រួល​ដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម