ព័ត៌មានជាតិ
នគរបាល ៣នាក់ទៀតរកឃើញឆ្លងកូវីដ១៩ ខណៈជាង២០០នាក់ទៀតរង់ចាំលទ្ធផល
នគរបាលនៅនាយកដ្ឋានរដ្ឋបាលទូទៅចំនួន ៣នាក់ឆ្លងជំងឺកូវីដ១៩ ខណៈជាង២០០នាក់រង់ចាំលទ្ធផល។ ចំណែកអ្នកមានទំនាក់ទំនងផ្ទាល់ និងប្រយោលចំនួន១៥នាក់ កំពុងធ្វើចត្តឡឺស័ក។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យបានឲ្យដឹងនៅថ្ងៃទី៣០ ខែមីនានេះថា អ្នកពាក់ព័ន្ធទាំងអស់នឹងត្រូវយកសំណាក ខណៈការយកសំណាកមានចំនួន០៣លើក រួមមាន : លើកទី១ : កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១ មន្ត្រីនគរបាលដែលបានផ្ដល់សំណាកសរុបចំនួន ២១៩នាក់។ បន្ទាប់ពីការយកសំណាក់លើកទី១ ជាលទ្ធផលត្រូវបានរកឃើញមន្ត្រីនគរបាលម្នាក់បន្ថែមទៀត បម្រើការងារនៅនាយកដ្ឋានរដ្ឋបាលទូទៅ វិជ្ជមាន និងត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។ លើកទី២ : កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២១ មន្ត្រីនគរបាលដែលបានផ្ដល់សំណាកសរុបចំនួន ២២៨នាក់។ ជាលទ្ធផលរកឃើញនគរបាលជាតិជានារី ម្នាក់បន្ថែមទៀតវិជ្ជមានកូវីដ-១៩ និងត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ លើកទី៣ : កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២១ មន្ត្រីនគរបាលដែលបានផ្ដល់សំណាកសរុបចំនួន ២២៩នាក់ កំពុងតែរង់ចាំលទ្ធផលពីក្រុមគ្រូពេទ្យ។
លោកឧត្តមសេនីយ៍ឯកបានបន្ថែមថា ក្នុងនាមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ក៏ដូចជាក្នុងនាមលោកផ្ទាល់ សូមផ្តាំផ្ញើជូនដល់មន្ត្រីនគរបាលជាតិវិជ្ជមានកូវីដ-១៩ ដែលបាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងមន្ត្រីនគរបាលជាតិចំនួន១៥ នាក់ ដែលមានទំនាក់ទំនងផ្ទាល់ជាមួយមន្ត្រីវិជ្ជមានកូវីដ-១៩ខាងលើ និងបានកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលខណ្ឌដង្កោ សូមមេត្តាកុំបាក់ទឹកចិត្ត ត្រូវមានស្មារតីរឹងមាំ និងត្រូវចេះលើកទឹកចិត្តខ្លួនឯង និងមានជំនឿចិត្តខ្ពស់លើការព្យាបាលរបស់ក្រុមគ្រូពេទ្យ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរជាតិ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសកងកម្លាំងនគរបាលជាតិ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ក៏ដូចជាអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ៣ការពារ និង៣កុំ ៕
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង