Connect with us

ព័ត៌មានជាតិ

លោក ហែម សុវត្ថិ ផ្តួចផ្តើម និងសហការជាមួយសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃលើកទី២ នៅឃុំកោះសូទិន

បានផុស

នៅ

លោក ហែម សុវត្ថិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមុលដ្ឋានឃុំកោះសូទិន និងលោក សា ស៊ីថា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹក ថ្ងៃអាទិត្យ ទី០៨ ខែមិថុនា ឆ្នាំ២០២៥  បានអញ្ជើញជាគណៈអធិបតីក្នុងពិធីពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅឃុំកោះសូទិន។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោមកិច្ចសហការរបស់ក្រុមការងារ និងសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.គ.ស.ស.យ.ក) លោកបណ្ឌិត ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានដឹកនាំគ្រូពេទ្យស្ម័គ្រចិត្ត ចំនួន ៣០០រូប ចុះទៅពិនិត្យ ព្យាបាលជំងឺ និងអប់រំសុខភាព ជូនបងប្អូនប្រជាពលរដ្ឋរស់នៅឃុំកោះសូទិន សរុបចំនួន ២១៣២នាក់ នៅក្នុងបរិវេណវិទ្យាល័យកោះសូទិន។

ទន្ទឹមនេះដែរ លោក ហែម សុវត្ថិ បានរំលឹកថា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារបានរៀបចំវិធីរួមម្តងហើយ ដោយទទួលបានពិនិត្យ និងព្យាបាលជំងឺ ព្រមទាំងផ្តល់ថ្នាំពេទ្យ ជូនដល់ព្រះសង្ឃ លោកតា លោកយាយ ពុកម៉ែ មាមីង បងប្អូន សរុបចំនួន ៤៥៦៨អង្គ/នាក់ និងបានបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន នឹងសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីរៀបចំកម្មវិធីនេះឡើងជាបន្តបន្ទាប់។​

ឆ្លៀតក្នុងឱកាសនេះ លោកប្រធានក្រុមការងារ បានលើកឡើងរយៈកាលថ្មីៗកន្លងមកនេះ ស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ មានភាពតានតឹង និងស្មុគស្មាញជាខ្លាំង  ព្រមទាំង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជឿជាក់លើរាជរដ្ឋាភិបាលកុំចាញ់បោកការឃោសនារបស់គណបក្សប្រឆាំង ក្នុងការចំណេញផែ្នកនយោបាយ ដោយធ្វើការវាយប្រហារ និងរិះគន់ ថ្នាក់ដឹកនាំ ដោយគ្មានមូលដ្ឋាន និងរួបរួមសាមគ្គីគ្នាជាធ្លុងមួយ មិនប្រកាន់និន្នាការបក្សនយោបាយ ដោយលើកឡើងថា “កុំជឿឲ្យសោះថាមានបរទេសណាស្រឡាញ់ខ្មែរ ជាងខ្មែរស្រឡាញ់ខ្មែរ”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ នាទីute មុន

លោក ហែម សុវត្ថិ ផ្តួចផ្តើម និងសហការជាមួយសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃលើកទី២ នៅឃុំកោះសូទិន

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ចៅហ្វាយក្រុង LA បន្ទោសចំៗថា ត្រាំ កំពុងឆក់អំណាចពីអាជ្ញាធរមូលដ្ឋាន 

ព័ត៌មានជាតិ២ នាទីutes មុន

លោក សាយ សំអាល់៖ យើងត្រូវរៀបចំលក្ខខណ្ឌនៃការប្រើប្រាស់ដីនៅតំបន់រមណីយដ្ឋានអង្គរឲ្យមានភាពល្អប្រសើរ ដើម្បីទាក់ទាញភ្ញៀវទេសចរ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

បី​ប្រទេស​ប៉ុណ្ណោះ​​ក្នុង​អង្គការ​ណាតូ ដែល​មាន​ក្បាល​គ្រាប់​​នុយក្លេអ៊ែរសរុប​ជាង ៥ ៧០០​គ្រាប់

កីឡា៣៤ នាទីutes មុន

មិន​អាច​មើល​ស្រាលបានទេ! មិន​ស្រួល ៥០​លាន​រៀល​ និង​ខ្សែក្រវាត់​អាច​ធ្លាក់​ចូល​ដៃ​ វ៉ាន់ វឿន​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

Breaking News! អតីតនាយករដ្ឋមន្ត្រីថៃ Suchinda ទទួលមរណភាព

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មន្ទីរបញ្ចកោណ បញ្ជូនទាហានម៉ារីន ៧០០នាក់ទៀតទៅ LA ខណៈអំពើហិង្សាកាន់តែធ្ងន់ធ្ងរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការពារជាតិស្នើឱ្យចាត់វិធានការលើសកម្មជនប្រឆាំងក្លែងឯកសណ្ឋានកងទ័ព ធ្វើសកម្មភាពបំបាក់ទឹកចិត្តកងទ័ព  

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ការប្រឌិតព័ត៌មានពីបញ្ហាព្រំដែនកម្ពុជា-ថៃរបស់ក្រុមប្រឆាំង ជាចរិតនយោបាយគ្មានភាពថ្លៃថ្នូរ និងគួរឱ្យស្អប់ខ្ពើម

Sokha Hotels

ព័ត៌មានពេញនិយម