Connect with us

ព័ត៌មានជាតិ

មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ អនុវត្ត​យ៉ាង​ម៉ឹងម៉ាត់នូវវិធានការណ៍៣​កុំ ៣​ការពារ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​បំផុត​នូវ​វិធានការ ការពារ​និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​តាម​វិធានការ ៣​កុំ ៣​ការពារ​​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បានឲ្យដឹងថា ចាប់តាំងពី​ការផ្ទុះ​ឡើង​នៃ​ជំងឺឆ្លង​ផ្លូវដង្ហើម​កូ​វីដ​-១៩ នា​ឆ្នាំ​២០១៩ រហូតមកដល់​បច្ចុប្បន្ន​នេះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ តែងតែ​យកចិត្តទុកដាក់​បំផុត​ក្នុងការ​ចូលរួមចំណែក​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល និង​ជាពិសេស​អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ចក្រ​កម្ពុជា នូវ​វិធានការ ការពារ​ជំងឺ​កូ​វីដ​១៩ ៣​កុំ ៣​ការពារ​។​

ថ្នាក់ដឹកនាំ​មន្ទីរ តែងតែបាន​ដាស់តឿន​ក្រើនរំលឹក​ដល់​មន្ត្រីក្រោមឱវាទ​ទាំងអស់​ជារឿយៗ ត្រូវមាន​ទំនួល​ខុសត្រូវ​ខ្ពស់ ដោយ​បន្ត​អនុវត្ត​វិធានការ​ខាងលើ​ឲ្យបាន​ហ្មត់ចត់ និង​ត្រឹមត្រូវ​តាម​ការណែនាំ ដោយបាន​ចាត់តាំង​មន្ត្រី​ប្ដូរ​វេន​គ្នា​ប្រចាំការ​រៀងរាល់​ម៉ោង​ធ្វើការ​ដើម្បី​ត្រួតពិនិត្យ​កំដៅ និង​បាញ់​អាល់កុល​លាងដៃ​ជូន​មន្ត្រី និង​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា​គ្រប់​ប្រភេទ​របស់​មន្ទីរ​ទាំងអស់ នៅ​ទ្វារ​ច្រកចេញចូល និង​នៅមុខ​អគារ​ទាំងអស់​របស់​ម​ន្ទីរ​។​

សូម​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​តាម​វិធានការ ការពារ​ជំងឺ​កូ​វីដ​១៩ ៣​កុំ ៣​ការពារ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​៕

អត្ថបទ ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

អ៊ីស្រាអែល វាយប្រហារកម្ទេចស្ថានកុងស៊ុលអ៊ីរ៉ង់ សម្លាប់ទាំងមេទ័ពកំពូល

ព័ត៌មានជាតិ៥៣ នាទី មុន

រដ្ឋមន្ត្រីសុខាភិបាលជំរុញឱ្យមន្រ្តីត្រូវប្តេជ្ញាលុបបំបាត់ជំងឺគ្រុនចាញ់តាមគោលដៅកំណត់ត្រឹមឆ្នាំ២០២៥

សន្តិសុខសង្គម៩ ម៉ោង មុន

យុវជន​វ័យក្មេង​ម្នាក់ ​ត្រូវ​បាន​ឃាតក​សម្លាប់ យក​ទៅ​ដុត​នៅ​ក្នុង​រណ្ដៅ​ចាក់សំរាម​១​កន្លែង

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា​គាំទ្រ​ការ​វិនិយោគ និង​ការពង្រីក​កិច្ចសហការ​លើ​វិស័យ​ការងារ​រវាង​ជប៉ុន​-​កម្ពុជា

សន្តិសុខសង្គម១៣ ម៉ោង មុន

ស្របពេលព្រះសង្ឈរៀបចំទីតាំងធ្វើសង្ក្រាន្ត អគ្គិភ័យបំផ្លាញកុដិ១ខ្នង និងសម្ភារៈ គិតជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម