Connect with us

ព័ត៌មានជាតិ

ផ្អើលអ្នក​ជួល​​ផ្ទះ​នៅ​ភូមិ​មានជ័យ ​ខ​ណៈ​រថយន្ត​ពេទ្យ​ទៅ​យក​ស្ដ្រី​ម្នាក់​ផ្ទុក​ជំងឺ​កូ​វីដ​

បានផុស

នៅ

កាល​ពី​យប់​មិញ​នេះ នៅក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ មាន​រថយន្ត​ក្រុម​គ្រូ​ពេទ្យ បាន​ទៅ​យក​ស្ដ្រី​ម្នាក់​ទៅ​ព្យាបាល ក្រោយ​ធ្វើ​តេស្ដ​វិជ្ជមានកូវីដ​១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នករស់នៅ​ក្បែរ​បន្ទប់​ជួល​មួយ​ស្ថិត​ក្នុង​ក្រុម​៣ ​ភូមិ​មានជ័យ ​សង្កាត់​ស្ទឹងមានជ័យ​ទី​១​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ មានការ​ភ្ញាក់ផ្អើល​ ដោយសារតែ​ឃើញ​រថយន្ត​ពេទ្យ​បង្អែក​ខណ្ឌ​ច្បារអំពៅ​ ចុះទៅ​ដឹក​ស្ត្រី​ម្នាក់​ដែល​កំពុង​មាន​ជីវិត​កូ​វីដ​១៩​ នៅក្បែ​រផ្ទះ​របស់​ពួកគេ​។

​តាម​របាយការណ៍​រប​ស់​សាលា​ខណ្ឌ​មានជ័យ​ ស្ត្រី​ដែល​មាន​វិជ្ជមាន​កូ​វីដ​១៩​ ​រស់នៅ​ម្នាក់ឯង​ក្នុង​បន្ទប់​ជួល​ ក្នុង​ភូមិ​មានជ័យ​ មាន​ឈ្មោះ រិ​ន សា​រុំ អាយុ​៤៣​ឆ្នាំ​។​ ​ក្នុង​នោះ​អាជ្ញាធរ​ក៏ដូចជា​គ្រូពេទ្យ​សូម​ប្រកាស​រក​អ្នក​ពាក់ព័ន្ធ​ឲ្យ​ទៅ​ពិនិត្យ​សំណាក​នៅ​មន្ទីរ​ពេទ្យបង្អែក​ចាក់អង្រែ​ក្រោម​ឲ្យ​ទាន់​ពេល​វេលា​កុំ​ឲ្យ​ជំងឺ​ដ៏​សាហាវ​នេះ​រាលដាល​ពេញ​ក្នុង​ខ្លួន​ពិបាក​និង​ព្យាបាល​។ របាយការណ៍​បញ្ជាក់​ថា ​បន្ទាប់ពី​គ្រូពេទ្យ​ដឹក​យក​ស្ត្រី រិ​ន សា​រុំ នេះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ហ្លួង​ម៉ែ បន្ទប់​ជួល​ដែល​ស្ត្រី​នេះ​រស់នៅ​ត្រូវ​បាន​ចាក់សោ​៕​

អត្ថបទ៖ ន​រា

សូមចុចអាន៖ ​រកឃើញឆ្លងថ្មីចំនួន ៦៣ និងជាសះស្បើយ១៥ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា១០ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ១៤ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ១៧ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម