Connect with us

ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន៖ ដំណើរការចាក់វ៉ាក់សាំងដល់មន្ត្រីរាជការស៊ីវិល និងបុគ្គលិកនៅតាមក្រសួងស្ថាប័ននានា នឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះហើយ

បានផុស

នៅ

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់ វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ថា នៅថ្ងៃទី០១ ខែមេសា ស្អែកនេះ ប្រតិបត្តិការចាក់វ៉ាក់សាំង ដល់មន្ត្រីរាជការស៊ីវិល និងបុគ្គលិកនៅតាមក្រសួង ស្ថាប័ននានា នឹងចាប់ផ្តើមហើយ ជាមួយគ្នានោះលោកស្រីក៏បានស្នើឲ្យប្រធានស្ថាប័ន ក្រសួង រៀបចំវេនក្នុងការចាក់វ៉ាក់សាំងនេះឲ្យបានល្អ ជៀសវាងមកជាន់គ្នា ធ្វើឲ្យមានការកកស្ទះ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន បានធ្វើឡើងតាមរយៈសារជាសំឡេងដែលត្រូវបានផ្សព្វផ្សាយនាព្រឹកនេះ។ លោកស្រីបានលើកឡើងថា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ស្អែកនេះ យើងនឹងចាប់ផ្ដើមប្រតិបត្តិការចាក់វ៉ាក់សាំង ដល់មន្ត្រីរាជការស៊ីវិល និងបុគ្គលិក នៅតាមក្រសួង ស្ថាប័ននានា ហើយនៅព្រឹកនេះដែរ លោកស្រីនឹងចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីជម្រាបជូនអំពីពេល វេលា និងឈ្មោះស្ថាប័នអង្គភាព ដែលត្រូវចាក់វ៉ាក់សាំង និងទីកន្លែងត្រូវចាក់វ៉ាក់សាំង។ 

ជាមួយគ្នានោះលោកស្រីក៏បានស្នើឲ្យប្រធានស្ថាប័ន ក្រសួង និងមួយរៀបចំវេនក្នុងការចាក់វ៉ាក់សាំងនេះឲ្យបានល្អជៀសវាងការមកជាន់គ្នា ធ្វើឲ្យមានការកកស្ទះ ។ លោកស្រីក៏បានស្នើឲ្យលោក ស៊ិក ប៊ុណ្ណា ដែលជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់សាំង ធ្វើការទំនាក់ទំនងតាមស្ថាប័នក្រសួងពាក់ព័ន្ធនានា ដើម្បីសម្របសម្រួលរៀបចំការចាក់វ៉ាក់សាំងនេះ ពីព្រោះទីតាំងទាំងអស់មានចំនួន៤៣ កន្លែង ដែលត្រូវប្រតិបត្តិការចាប់ពីថ្ងៃទី០១ ខែមេសា ស្អែកនេះទៅ។

បើតាមលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ដំណើរការចាក់វ៉ាក់សាំងនេះ មានមន្ទីរពេទ្យចំនួន៣ និងតាមក្រសួង ស្ថាប័នធំៗ និងសណ្ឋាគារកាំបូឌីយ៉ាណាផងដែរ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម