Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រ ព្រះរាជទានថវិកាចំនួន២០ម៉ឺនដុល្លារ ដើម្បីទិញមន្ទីរពេទ្យស្ត្រី “នគរទេព”

បានផុស

នៅ

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានប្រោសព្រះរាជទានថវិកាចំនួន ២០ម៉ឺនដុល្លារ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទិញ មន្ទីរពេទ្យស្ត្រី “នគរទេព” ដែលមានទីតាំង ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នេះបើតាមព្រះរាជសារ ដែលទទួលបាននាព្រឹកនេះ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងព្រះរាជសារ ចុះថ្ងៃទី៣០ ខែមីនា ម្សិលមិញ ព្រះអង្គបានមានព្រះរាជបន្ទូលថា ព្រះអង្គមានហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែង ដែលសម្តេចតេជោ បានទិញយក មន្ទីរពេទ្យ “នគរទេព” ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យ “ហ្លួងម៉ែ” ដើម្បីបម្រើលើវិស័យសុខាភិបាល ក្នុងការថែរក្សាសុខុមាលភាពជូនប្រជារាស្ត្រខ្មែរនៅទូទាំងប្រទេស។

ជាមួយគ្នានោះ ព្រះអង្គបានកោតសរសើរចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ដែលបានដឹក នាំប្រទេសជាតិ ប្រកបដោយគុណ បំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គុទេសក៍ដ៏ឆ្នើម ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យព្រះរាជា ណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ។

ចំណែកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានសម្តែងនូវកតញ្ញូតាធម៌ប្រកប ដោយអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយពរះមហាក្សត្រខ្មែរ ដែលព្រះអង្គសព្វព្រះហឫទ័យ ប្រោសព្រះរាជទានថវិកា ២០ម៉ឺនដុល្លារសម្រាប់ទិញមន្ទីរពេទ្យ “នគរទេព” នេះ។

នៅក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ចុះថ្ងៃទី៣១ ខែមីនា ថ្វាយចំពោះព្រះមហាក្សត្រសម្តេចបានបញ្ជាក់ថា “ព្រះទានឧត្តុង្គឧត្តមខាងលើនេះ បានបង្ហាញឱ្យឃើញនូវព្រះរាជហឫទ័យដ៏ឧត្តុង្គឧត្តមបំផុតរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែងប្រោសព្រះរាជូបត្ថម្ភចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ”។

គួររំលឹកថា កាលពីម្សិលមិញ សម្តេចម៉ែក៏បានព្រះរាជទានព្រះរាជទ្រព្យចំនួន២០ ម៉ឺនដុល្លារជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យ “ហ្លួងម៉ែ” នេះផងដែរ។

កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីការទិញមន្ទីរពេទ្យស្ត្រីនគរទេព ហើយប្ដូរឈ្មោះទៅជាមន្ទីរពេទ្យ “ហ្លួងម៉ែ” វិញ ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ ហើយមុខ មន្ទីរពេទ្យនេះ នឹងដាក់ឲ្យប្រើប្រាស់ជាមន្ទីរពេទ្យព្យាបាលជំងឺប្រជាពលរដ្ឋទូទៅជារៀងរហូត ហើយក្រោយការប្រកាសនេះ មានសប្បុរសជនជាច្រើននាក់បានចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទិញមន្ទីរពេទ្យមួយនេះ។

ដើម្បីចរចា និងសម្របសសម្រួលទិញមន្ទីរពេទ្យស្រ្តីនគរទេពនេះ កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានធ្វើសេចក្តីសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងចំពោះកិច្ច ដើម្បីវាយតម្លៃ ចរចា និងរៀបចំកិច្ចសន្យាទិញ-លក់ ផងដែរ ដែលគណៈកម្មការនោះមានលោក ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន និងលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួង សុខាភិបាល ជាអនុប្រធាន៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម