Connect with us

ព័ត៌មានជាតិ

ប្រភពពីមន្ទីរពេទ្យរុស្សី អ្នកជំងឺ​កូវីដ១៩​ម្នាក់ទៀតស្លាប់ដោយ​សារ​​ជំងឺកូវីដ១៩

បានផុស

នៅ

ប្រភពពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតឬពេទ្យរុស្សីបានអះអាងនៅរសៀលថ្ងៃនេះថា ស្ត្រីជាអ្នកជំងឺមានវិជ្ជមានកូវីដ១៩ម្នាក់ទៀតអាយុ៥៦ឆ្នាំ នៅរាជធានីភ្នំពេញបានស្លាប់បាត់បង់ជីវិតនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នៅពេទ្យរុស្សី ដោយសារជំងឺកូវីដ១៩ធ្វើឲ្យរលាកសួតធ្ងន់ធ្ងរ។

លោកបានមានប្រសាសន៍បន្តថា អ្នកជំងឺដែលបានស្លាប់នេះ ភេទស្រី មានអាយុ៥៦ឆ្នាំ រស់នៅសង្កាត់វាលវង់ ខណ្ឌ៧​មករា រាជធានីភ្នំពេញ បានស្លាប់នៅវេលាម៉ោង១០៖៣៧នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០១ បន្ទាប់ពីរកឃើញមានផ្ទុកជំងឺកូវីដ១៩ កាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅ។ នេះជាករណីទី១២ហើយនៅប្រទេសកម្ពុជា ដែលមានករណីស្លាប់ដោយសារជំងឺកូវីដ១៩នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ពៈ ក្នុងចំណោមអ្នកឆ្លងកូវីដ១៩ ចំនួន១៩១៤នាក់នៃអ្នកឆ្លងសរុបទូទាំងប្រទេសចំនួន២៤៤០នាក់ អ្នកជាសះស្បើយចំនួន១១៩១នាក់និងអ្នកសម្រាកពេទ្យចំនួន១២៣៤នាក់៕

សំអឿន​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម