Connect with us

ព័ត៌មានជាតិ

លួច​សង់ផ្ទះ​ក្បែរ​ច្រាំងទន្លេ​ទាំងយប់ រំពឹងទទួលបាន​លុយ​កាក់​ខ្លះ មានអី​​ឲ្យ​រុះរើ​ជាបន្ទាន់​

បានផុស

នៅ

​យោងតាម​ប្រភពពី​លោក ​យ៉ិ​ន វុ​ធ ចៅសង្កាត់​ច្បារអំពៅ​ទី​២​បាន​ឲ្យ​ដឹងថា​ នៅវេលា​ម៉ោង​៩​យប់​ថ្ងៃទី​៣០​ ខែមីនា​នេះ​ លោក​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​ប្រជាពលរដ្ឋ​មួយ​គ្រួ​សារបាន​លួច​សង់ផ្ទះ​ស្ថិតនៅ​ដី​ច្រាំងទន្លេ​ដែលជា​ដី​របស់​រដ្ឋ​និង​ជា​តំបន់ហាមឃាត់​។​

លោក​ចៅសង្កាត់​បាន​បន្ត​ថា​ ទីតាំង​ដែលមាន​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​លបលួច​សង់ផ្ទះ​ស្នាក់នៅ​នោះ​ គឺ​ស្ថិតនៅ​ច្រាំង​ទន្លេបាសាក់​ក្នុងភូមិ​ដើម​ចាន់​១ ​សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​យ៉ិ​ន វុ​ធ បាន​បញ្ជាក់ថា​ កាលដែល​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​មក​លបលួច​សង់​ផ្ទះ​នេះ​ គឺ​ពុំមាន​ការឃុបឃិត​ពី​អាជ្ញាធរ​ភូមិ ក្រុម​ នោះទេ​​ដោយ​គាត់​លប​សាងសង់​ដោយ​ចិត្ត​ឯង​តែម្តង​។​

គួរ​បញ្ជាក់ថា ​កាលពី​ថ្ងៃទី​២៤ ​ខែមីនា​នេះ ​លោក​ ចេង មុនី​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារ​អំពៅ​បានចេញ​លិខិត​ជូនដំណឹង​ស្តីពី​ការចុះ​បោះបង្គោល​កំណត់​ព្រំដី​ច្រាំងទន្លេ​រួមទាំង​ស្ថាបនា​ផ្លូវ​ចាក់​ក្រាល​បេតុង​ចាប់ពី​គល់ស្ពាន​ព្រះមុនីវង្ស​ចាស់​ក្នុង​សង្កាត់​ច្បារអំពៅ​ទី​២​រហូតដល់​តំបន់​អភិវឌ្ឍន៍​កោះនរា ស្ថិតក្នុង​សង្កាត់​និរោធ​ខណ្ឌ​ច្បារអំពៅ តែ​បែ​ជាមាន​មនុ​ស្សមក​លួច​សង់ផ្ទះ​ទៅវិញ​។​ពួកគាត់​នឹក​ស្មានថា​ពេលដែល​អាជ្ញាធរ​ចុះ​ធ្វើ​ច្រាំងទន្លេ​ក្រែង​មាន​ដំណោះស្រាយ​ជា​ថ្នូរ​នឹង​លុយកាក់​ឬ​ដីធ្លី​ហើយ​មើលទៅ​បានជា​ខំ​ណាស់​៕

អត្ថបទ ៖ ​ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៥៥ នាទី មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ២ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម