Connect with us

ព័ត៌មានជាតិ

រំលោភក្មេងស្រីអាយុ​ ១០ឆ្នាំសម្រេច៣ដង ត្រូវសមត្ថកិច្ចឃាត់ខ្លួន​

បានផុស

នៅ

បុរស​ល្មោភកាម​ម្នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពីពេល​ថ្មីៗ​នេះ បន្ទាប់ពី​បាន​ធ្លាយ​រឿង​ករណី​ចាប់រំលោភ​ក្មេងស្រី ដែល​ទើប​តែមាន​អាយុ១០ឆ្នាំ ។​

យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បានឲ្យដឹងថា កាលពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង២រសៀល កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី ដែលជា​អនីតិជន​អាយុ​១០​ឆ្នាំ បន្ទាប់ពី​ក្រុមគ្រួសារ​ក្មេងរងគ្រោះ​រូបនោះ បានដាក់​ពាក្យបណ្តឹង​ចូលទៅ​កាន់​អធិការដ្ឋាន​រួចមក ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​ បានកើត​ឡើង នៅត្រង់ចំណុច​បឹង​អន្លក់ ស្ថិតក្នុង​ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់​ដំបង ដោយសារតែ​ពេលកន្លងមកជនសង្ស័យ​ឈ្មោះ ម៉ៃ ម៉ាត់ ភេទ​ប្រុស អាយុ៣៩​ឆ្នាំ រស់នៅ​ភូមិ​ស្នឹង​កើត ឃុំ​ស្នឹង ស្រុក​បាណន់ តែងតែ​ដឹក​កង់​ក្មេងស្រី​ឈ្មោះ រ​.​ស​.​ច​.​ខ​.​រ អាយុ១០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ ទៅ​រាយ​មង និង​សារ​មក​យកមក​ផ្ទះ​វិញ ជាមួយគ្នា​ញឹកញាប់ ។​

ទីបំផុត​រឿងនេះ​ត្រូវបាន​បែកការណ៍​បើទោះបីជា​ជនសង្ស័យ​ធ្លាប់បាន​គំរាម​ក្មេងស្រី​មិនឲ្យ​និយាយ​ប្រាប់​គេ​យ៉ាងណាក៏ដោយ ទើបត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង ។​

នៅ​ចំពោះមុខ​សមត្ថកិច្ច​មូលដ្ឋាន បើទោះបីជា​ជនសង្ស័យ​មិនបាន​ចាំ អំពី​ពេលវេលា​នៃ​ការចាប់​រំលោភ​ក៏ដោយ​ តែក្មេងស្រី​បាន​ប្រាប់​ប៉ូលិស​ថា ខ្លួន​ត្រូវបាន​បុរស​ខាងលើ ចាប់រំលោភ​បាន​ចំនួន៣ លើក រួចមកហើយ ដោយ​ថែម​ទាំង​គំរាម​ទៀតផង ។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​អធិការ​ស្រុក​បាណន់ រៀបចំ​សំណុំរឿង បញ្ជូន​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទ ៖ សោ និយម​រដ្ឋ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម