ព័ត៌មានជាតិ
លោក ឈាង រ៉ា ណែនាំមន្ទីរពេទ្យទូទាំងប្រទេសឱ្យត្រៀមខ្លួន បម្រើសេវាដល់ពលករដែលត្រឡប់មកកម្ពុជាវិញ
រដ្ឋមន្ត្រីសុខាភិបាល លោក ឈាង រ៉ា បានណែនាំដល់មណ្ឌលសុខភាព និងមន្ទីរពេទ្យទូទាំងប្រទេសឱ្យត្រៀមខ្លួន ក្នុងការបម្រើសេវាដល់ពលករដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ លោកបានណែនាំបែបនេះ នាឱកាសធ្វើបទបាឋកថា ក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣ ៥៣៦នាក់ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាល តាមតំបន់ព្រំដែនឱ្យបន្តបម្រើសេវាថែទាំសុខភាព ជូនដល់ប្រជាជន ជាពិសេសប្រជាជនដែលអាចត្រូវជម្លៀសមកកាន់តំបន់សុវត្ថិភាព និងប្រជាពលរដ្ឋខ្មែរដែលមកស្វែងរកការថែទាំ និងព្យាបាលជំងឺបន្តរពីមន្ទីរពេទ្យនៅក្រៅប្រទេស។
ក្នុងឱកាសនោះដែរ លោក ឈាង រ៉ា បានអំពាវនាវឱ្យមន្រ្តីសុខាភិបាលទាំងអស់ ចូលរួមជាធ្លុងមួយបង្ហាញពីសាមគ្គីភាពជាតិ ដោយពេលនេះជាពេលចាំបាច់បំផុតដែលប្រជាជនកម្ពុជាទាំងអស់បង្ហាញជំហរគាំទ្រយ៉ាងមុតមាំការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហារបស់ប្រទេសជាតិ។

ជាកិច្ចបន្ត លោករដ្ឋមន្រ្តី បានលើកយកអត្ថន័យសំខាន់ៗ នៃភាពជាអ្នកដឹកនាំដោយបានបកស្រាយពន្យល់ពី ទម្រង់របស់ឥទ្ធិពលដែលកើតចេញពីការដឹកនាំ និងអត្ថន័យជាក្រុម នៃភាពជាអ្នកដឹកនាំ ជាពិសេសសម្រាប់អ្នកវិជ្ជាជីវៈវេជ្ជសាស្រ្ត។
បន្ថែមពីលើនេះ លោកក៍បានលើយកប្រធានបទ “លទ្ធភាព និង តថភាព” ជាផ្នែកមួយនៃទស្សនៈវិជ្ជាសម្ភារៈនិយម វិចារវិទ្យាមកធ្វើការពន្យល់ និងផ្តល់ការការណែនាំឱ្យថ្នាក់ដឹកនាំគ្រប់ឋានានុក្រមព្យាយាមប្រើប្រាស់ ទស្សនៈជាក់ស្តែង ទស្សនៈគ្រប់ជ្រុងជ្រោយ និង ទស្សនៈអភិវឌ្ឍន៍ ក្នុងការដឹកនាំនៅក្នុងវិស័យសុខាភិបាល៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


