Connect with us

ព័ត៌មានជាតិ

១១​ថ្ងៃ​នៃ​ការស្តារ​សំរាម​នៅ​ប្រឡាយ​បឹងត្របែក ក្រុមការងារ ដឹក​សំរាម​ចេញ​បាន​៣៨០​ឡាន​ស្មើ​និង​ជិត​២០០០​ម៉ែត្រគូប ​

បានផុស

នៅ

រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក​ ឃួ​ង ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជ​ធានី​ភ្នំពេញ​ បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅក្នុង​រាជធានី​ភ្នំពេញ មាន​ទាំង​ការស្តារ​ប្រឡាយ លូ ការស្ថាបនា​លូ​ថ្មីៗជាដើម ដើម្បី​សម្រួល​ផ្លូវទឹក​ហូរ កាត់​បន្ថយ​ការលិចលង់​ភូមិដ្ឋាន​ប្រជាពលរដ្ឋ។​

ជាក់ស្ដែង​សម្រាប់​ពេលនេះ ក្រុមការងារ​របស់រាជធានី​ភ្នំពេញ បានធ្វើ​សកម្មភាព​ស្តារ​សំរាម​នៅ​ប្រឡាយ​បឹងត្របែក ដោយ​ចាប់ផ្ដើម​អនុវត្ត​កាលពី​ថ្ងៃទី​១០​ ខែមិនា ឆ្នាំ២០២១ និង​បញ្ចប់​ថ្ងៃទី​៣១​ខែមិនា​​ឆ្នាំ២០២១​នេះ ដើម្បី​សម្រួល​ផ្លូវទឹក​ហូរ កាត់បន្ថយ​ការលិចលង់​នៅ​រដូវវស្សា​ខាថ​មុខ​នេះ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ដួង ចាន់​សារ៉ាត់ ប្រធាន​អង្គភាព​លូទឹក​បូមទឹក​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឲ្យដឹង​នៅ​រសៀល​ថ្ងៃទី​៣១​មិនា​នេះ​ថា ក្រុមការងារ​អង្គភាព​លូទឹក​បូមទឹក​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ក្រោយពី​មានការ​ណែនាំ​ពី​លោក ​ឃួ​ង ស្រេង​​អភិបាល​នៃ​គណៈ​អភិបាល​ភ្នំពេញ អង្គភាព​លូទឹក​បូមទឹក បានធ្វើ​សកម្មភាពស្តារ​សំរាម​នៅ​ប្រឡាយ​បឹងត្រ​បែក ដោយ​ចាប់ផ្ដើម​អនុវត្តន៍​ការងារ​កាលពី​ថ្ងៃទី​១០​ ខែមិនា ឆ្នាំ២០២១ និង​បញ្ចប់​ថ្ងៃទី​៣១ ខែមិនា​ឆ្នាំ២០២១​នេះ ដើម្បី​សម្រួល​ផ្លូវទឹក​ហូរ កាត់បន្ថយ​ការលិចលង់​នៅ​រដូវវស្សា​ខាថ​មុខ​នេះ ។​

លោក​បញ្ជាក់ថា ជា​លទ្ធផល​យើង​ដឹក​សំរាម​ចេញ​បាន​ចំនួន​៣៨០​ឡាន​ស្មើ​និង​១៩០០​ម៉ែត្រគូប ដែល​ប្រហាក់ប្រហែល​១៥០០​តោន លើ​ប្រវែង​ប្រឡាយ​បឹងត្របែក​៩០០​ម៉ែត្រ ទទឹង​៣០​ម៉ែត្រ​។​

​លោក​ដួង ចាន់​សារ៉ាត់ បាន​សូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ​កុំ​បោះ​សំរាម​ចូលក្នុង​ប្រឡាយ ចូរ​រួមគ្នា​ថែរក្សារ​បរិស្ថាន​ទីក្រុង​យើង​ទាំងអស់គ្នា ៕

អត្ថបទ ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម