សរុប​កម្ពុជា​ មាន​អ្នក​ឆ្លង​កូវីដ ០៩ នាក់ កំពុង​សម្រាក​ព្យាបាល – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សរុប​កម្ពុជា​ មាន​អ្នក​ឆ្លង​កូវីដ ០៩ នាក់ កំពុង​សម្រាក​ព្យាបាល

Published

on

ក្រោយ​រក​ឃើញ​ករណី​ឆ្លង​ថែម ០២ នាក់​ទៀត​នៅ​ព្រឹក​នេះ កម្ពុជា​មាន​អ្នក​ឆ្លង​កូវីដ​សរុប ២៩៧ នាក់ គិត​មក​ដល់​ម៉ោង ០៧ ៣០ នា​ទី​ព្រឹក​ថ្ងៃ ០៩ វិច្ឆិកា ២០២០ ក្នុង​នោះ​មាន​អ្នក​ជា​សះស្បើយ ២៨៨ នាក់ ស្លាប់​គ្មាន និង​ ០៩ នាក់​កំពុង​បន្ត​សម្រាក​ព្យាបាល​ នៅ​ក្នុង​មន្ទីរពេទ្យ។

រដ្ឋាភិបាល​ បាន​ប្រកាស​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ បន្ទាប់​ពី​តេស្ត​​ឃើញ​កូវីដ ១៩ លើ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​និង​ពាណិជ្ជកម្ម​ ហុងគ្រី ដែល​បាន​ធ្វើ​ទស្សនកិច្ច​ នៅ​ក្នុង​ប្រទេស​កម្ពុជា ​កាល​ពី​ថ្ងៃ ០៣ វិច្ឆិកា ២០២០។ ឆ្លង​កាត់​ការស្រាវជ្រាវ ក្រសួង​សុខាភិបាល​ រក​ឃើញ​អ្នក​ប៉ះពាល់​ផ្ទាល់​និង​ប្រយោល​ គិត​មក​​ត្រឹម​​ថ្ងៃ ០៨​វិច្ឆិកា ២០២០ មាន​ចំនួន ៩៤៤ នាក់​ហើយ​បុរស ០១ នាក់ ជា​អង្គរក្ស​ការពារ​ផ្ទាល់​របស់​គណៈប្រតិភូ ​ហុងគ្រី​ តេស្ត​ឃើញ​កូវីដ-១៩។

សូមបញ្ជាក់ថា​ កម្ពុជា​រក​ឃើញ​ករណីជំងឺកូវីដ-១៩ដំបូងបំផុត នៅថ្ងៃទី​ ២៧​ ខែមករា​ ឆ្នាំ២០២០​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែង ក្រសួង​សុខាភិបាល​ អំពាវនាវ​ដល់​បងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ​បើ​មិនចាំបាច់​ ត្រូវបន្តគម្លាត​សង្គម ត្រូវបន្តពាក់ម៉ាស់ នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services