Connect with us

ព័ត៌មានជាតិ

លោក សុះ ម៉ាច បកស្រាយ​ការយល់​ខុស​រឿង​បាត់​ប្រភព​ចំណូល​ពី​សិល្ប​:​អំឡុង​វិបត្តិ​កូ​វីដ​

បានផុស

នៅ

តារាចម្រៀង​លោក សុះ ម៉ាច បាន​សម្តែង​ការហួសចិត្ត​ខ្លាំង​ចំពោះ​ការយល់​ខុសពី​សំណាក់​បុគ្គល​មួយចំនួន​ជុំវិញ​ការបាត់បង់​ប្រភព​ចំណូល​អំឡុងពេល​បញ្ហា​នៃ​វិបត្តិ​កូ​វីដ​-១៩​។​

អ្នកសិល្ប​:​រូបនេះ​បានលើកឡើង​ទាំង​ហួសចិត្ត​ថា លោកនិយាយ​ពិត​ពី​ការលំបាក​បាត់​ប្រភព​ចំ​ណូល​ពី​ការងារ​សិល្បៈ ​ការបង្រៀន ​ការ​បម្រើ​ការងារ​នៅ​ហាង​រាល់​រាត្រី អស់​រយៈពេល​យូរ​កន្លង​និង​២​ឬ​៣​ខែ​ចុងក្រោយ​បែរជា​ថាលោកសម្តែង​ទៅវិញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុះ ម៉ាច បញ្ជាក់ថា​ លោករ​ត់ម​កនៅ​បាសិត​ដេក​ក្នុង​តង់ ព្រោះតែ​គេច​ពី​កូ​វីដ​និង​ដោយសារ​កាត់​ប​ន្ថយ​ការចំណាយ​នៅពេល​គ្មាន​ចំណូល​។​ មក​នៅ​ចម្ការ​ថែទាំ​ដំណាំ​នោះ​វា​ប្រសើរ​ជាង ណា​មួយ​វា​ក៏​ជួយ​ដល់​សុខភាពលោកផង​។

លោកបានបន្ថែមថា ​អ្នកសរសេរ​អត្ថបទ ​គាត់​ដាក់​ចំណងជើង ដើម្បី​ធ្វើ​ឲ្យ​បងប្អូន​យើង​មានការ​ចំ ណាប់​អារម្មណ៍​ និង​ការអាណិតអាសូរ​ដល់លោកតែ​ប៉ុណ្ណោះ​ដែល​បាន​សម្ភាសន៍​ផ្ទាល់​ត្រូវគេ​ស្រង់​សម្តី​ដែល​លោករៀបរាប់​។​

លោក​បន្ថែមថា​ លោកមិនទាន់​ដាច់បាយ​នោះទេ​ ព្រោះ​មាន​មិត្តភ័ក្ដិ​បងប្អូន​ប្រពន្ធ​កូន​ជួយឧបត្ថម្ភ​ទំនុក​បម្រុង​លោកជានិច្ច​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម