Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​រាជធានី ត្រៀម​អង្ករ ១​ម៉ឺន​តោន ដើម្បី​ជួយ​ពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ក្នុង​ដំណាក់​កាល​ជំងឺ​កូវីដ​-១៩

បានផុស

នៅ

ភ្នំពេញ ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ត្រៀម​អង្ករ​ប្រមាណ ១​ម៉ឺន​តោន ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​និង​ងាយ​រងគ្រោះ​ក្នុងដំណាក់កាល​ជំងឺ​កូ​វីដ​-១៩ ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ ដោយ​មិន​ទុក​ឲ្យមាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ការ​អត់បាយ​នោះទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្សប្រជាជន​កម្ពុជា​និង​ជា​អនុប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​គណ​បក្ស​ប្រជាជន​ជន​កម្ពុជា នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌដូនពេញ​នា​រសៀល​ថ្ងៃទី​៣១​ ខែ​មីនា​នេះ​។

​លោក​ឃួ​ង ស្រេង​បាន​មានប្រសាសន៍​លើក​ឡើង​ថា សម្រាប់​ការ​បង្ការ​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុ​ម្ភៈ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ត្រៀម​រួចហើយ នូវ​អង្ករ​ប្រមាណ​១​ម៉ឺន​តោន ដើម្បី​ទុក​ចែក​ជូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​និង​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុ​ម្ភៈ​នេះ។ ប្រទេស​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន គឺ​សម្តេច​មិន​ទុកឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងគ្រោះ ឬ​ស្លាប់​ដោយសារ​ការ​អត់បាយ​នោះទេ។

លោក​បញ្ជាក់​ផងដែរ​ថា ការ​ដែរ​បងប្អូន​ស្ម័គ្រចិត្ត​ចូលមក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​គឺ​បងប្អូន​គិត​បាន​ត្រឹមត្រូវ​ហើយ ព្រោះថា គណបក្ស​ប្រជាជន​កម្ពុជា​មិន​ត្រឹមតែ​បាន​រំដោះ​ប្រទេសជាតិ​ចេញពី​ការ​កាប់សម្លាប់​នោះទេ គឺ​បានធ្វើ​ការអភិវឌ្ឍ​ប្រទេសជាតិ​មួយ​នេះ ឲ្យ​មានការ​អភិវឌ្ឍ​រីកចម្រើន រហូតដល់​សព្វថ្ងៃនេះ​ថែមទៀត​។

លោក​ឃួ​ង ស្រេង បាន​បន្ថែម​ថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​ស្នូល ក្នុងការ​បង្រួបបង្រួម​ជាតិ ស្វែងរក​សន្តិភាព ហើយ​អ្វីៗ​ដែល​មាននៅ​សព្វថ្ងៃ​នេះ គឺ​ជា​សមិទ្ធផល នៃ​មរតក​សុខសន្តិភាព និង​ការអភិវឌ្ឍ ដែល​កើតឡើង ដោយ​ការខិតខំ​ប្រឹងប្រែង របស់​ឥស្សរជន​គណបក្ស​ប្រជាជន​កម្ពុជា​។

ជាងនេះ​ទៅ​ទៀត ខណៈ​ដែល​ប្រទេសជាតិ​កំពុងស្ថិត​ក្នុង​គ្រោះថ្នាក់​ដោយ​ជម្ងឺ​កូ​វីដ​-១៩​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ និង​ ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ស្វាស​ស្វែងរក​គ្រប់​មធ្យោបាយ ដើម្បី​ទិញ​យក​វ៉ាក់សាំង​ចាក់​ការពារ​ជំងឺ​-១៩​ដល់​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ថែមទៀត​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម