Connect with us

ព័ត៌មានជាតិ

លោកគួច​ ចំរើន ​អញ្ជើញ​ត្រួត​ពិនិត្យ​ តំបន់ ដែលមាន​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

ព្រះសីហនុ ៖ នា​ព្រឹក​ថ្ងៃ​ពុធ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ ឯកឧត្តម​គួច​ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្តព្រះសីហនុ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​លើ​ការគ្រប់គ្រង​តំបន់ ដែលមាន​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ស្ថិតនៅ​ក្នុងភូមិ​៣ (​តំបន់​ទំនប់រលក​) សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាស​នោះ​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បានធ្វើ​ការណែនាំ​បន្ថែម​នៅ​ការ​ហ៊ុមព័ទ្ធ​ទីតាំង​ដែល​មាន​ការ​ពាក់ព័ន្ធ និង​តម្រូវ​ឲ្យ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅ​ទីតាំង​ខាងលើ និង​ធ្វើការ​គ្រប់គ្រង​ឲ្យ​បាន​ហ្មត់ចត់​។ ជា​មួយ​គ្នា​នេះ​ផង​ដែរ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ដាក់ចេញ​នូវ​បទបញ្ជា​ឲ្យ​បិទ​ផ្អាក​នូវ​ទីតាំង​មួយ​ផ្នែក​ទៀត នៃ​តំបន់​ទំនប់រលក​ដែល​មាន​ការពាក់ព័ន្ធ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ដើម្បី​ធ្វើការ​គ្រប់គ្រង និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​-១៩ ក្នុង​សហគមន៍​។

​ដោយឡែក​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ធុរៈ​ចាំបាច់​ត្រូវធ្វើ​ដំណើរ​ទៅ​-​មក​ក្រុងព្រះសីហនុ និង​ស្រុក​ស្ទឹងហាវ ត្រូវ​វាង​តាមផ្លូវ​រោងចក្រ អ័​រ ស៊ី អាយ (RCI) ជា​បណ្តោះអាសន្ន​៕

ដោយ ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទី មុន

ពេជ្រ សូលីកា ចេញមុខអំពាវនាវឲ្យបញ្ឈប់ការជួញដូរ និងបរិភោគសាច់សុនខ

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

លោក ហ្សេលេនស្គី ដាក់ចំៗទៅ រុស្ស៊ី វិញរឿងចោទ អ៊ុយក្រែន ជាមេកន្ទ្រាញ​វាយប្រហារភេរវកម្ម

សន្តិសុខសង្គម១២ នាទី មុន

មន្ត្រីជំនាញ រកឃើញឈាមជ្រូកធ្វើពីឈាមគោ និងសណ្ដែកបណ្ដុះដាក់គីមី សរុប ៧៣ គីឡូក្រាម

ព័ត៌មានជាតិ៤៩ នាទី មុន

ក្រុមហ៊ុនកូរ៉េ​ធំៗ​ ១៣ ក្រុមហ៊ុន មានទាំង​ក្រុមហ៊ុន​ Samsung ​លើក​គ្នា​​ស្វែងរក​ឱកាសវិនិយោគក្នុងប្រទេស​កម្ពុជា

ព័ត៌មានជាតិ៥៤ នាទី មុន

នៅថ្ងៃនេះ ក្រសួងយុត្តិធម៌ បានរៀបចំមហាសន្និបាតវិស័យយុត្តិធម៌ទូទាំងប្រទេស រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម