ព័ត៌មានជាតិ
ព្រឹកនេះ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ភាគីថៃ បិទមិនអនុញ្ញាតឲ្យម៉ូតូ និងរទេះអូសរបស់អាជីវករខ្មែរចេញចូលទេ(មានវីដេអូ)
តាមមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ នេះថា ជាបឋម ខាងទាហានថៃ នៅព្រឹកថ្ងៃទី ២៣ នេះ បានជូនដំណឹងមកសមត្ថកិច្ចកម្ពុជាប្រចាំច្រកប៉ោយប៉ែត មិនអនុញ្ញាតឲ្យមធ្យោបាយធ្វើដំណើរជាប្រភេទម៉ូតូ រថយន្ត និងរទេះរបស់កម្ពុជា ដែលអាជីវករខ្មែរ តែងប្រើជាមធ្យោបាយចេញចូលទៅប្រកបរបរលក់ដូរនៅផ្សាររុងគ្លឿទេ តែក្រោយមក ភ្លាមៗ ដោយមានការសម្របសម្រួលគ្នា ខាងថៃ បានអនុញ្ញាតឲ្យតែរថយន្តចេញចូលតែប៉ុណ្ណោះ ចំណែកម៉ូតូ និងរទេះអូស មិនអោយចេញចូលទេ។

កាលដែលភាគីថៃ នៃច្រកអន្តរជាតិប៉ោយប៉ែត មិនអនុញ្ញាតឲ្យម៉ូតូកម្ពុជាចេញចូលដូចនេះ បន្ទាប់ពីខាងកម្ពុជាដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្អាកទាំងស្រុងនូវការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ នៅត្រឹមម៉ោង ១២ យប់ ថ្ងៃទី ២២ ខែមិថុនា ២០២៥ តទៅ។ ម្យ៉ាងទៀត បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានថៃ បានចុះផ្សាយខុសពីការពិតថា ប្រជាពលរដ្ឋកម្ពុជាក្រុងប៉ោយប៉ែត សម្រុកឆ្លងដែនចូលទៅចាក់ប្រេងនៅថៃ តាមច្រកអន្តរជាតិ តែការពិតជារឿងធម្មតាដែលអាជីវករខ្មែរចេញចូលទៅប្រកបអាជីវកម្មជាថៅកែលក់ដូរនៅផ្សារថៃ។

ដោយឡែក បើតាម លោក វ៉ាន់ ដារ៉ាន់ ប្រធានគណៈកម្មការច្រកអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ខាងថៃ ចង់បិទ ឬបើកស្រេចតែចិត្តជាឯកតោភាគី មិនជូនដំណឹងមុនឡើយ ដែលជាហេតុពិបាកនឹងធ្វើការជាមួយគ្នា។ ចំពោះការបិទមិនឲ្យម៉ូតូ ឬ រថយន្ត ចូលនៅព្រឹកនេះ ជាបឋម កម្ពុជា បានសម្របសម្រួលរថយន្តចេញចូលហើយ ហើយក្រុមការងារខាងកម្ពុជាកំពុងបន្តនិយាយគ្នា៕
អត្ថបទ ៖ អ ពៅ
សូមទស្សនាវីដេអូខាងក្រោម ៖



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ