Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ស្រុក​សំរោង​ សម្រុកជួសជុល​​ផ្លូវលំ​​ដែលខូចខាត

បានផុស

នៅ

​​​អាជ្ញាធរ​ស្រុក​សំរោង ខេត្ត​តាកែវ ប្រាប់​ឲ្យ​ដឹង​ថា គិតត្រឹមថ្ងៃទី៨ ខែ​វិច្ឆិកា   អាជ្ញាធរ​ស្រុក​សំរោង បាន​ធ្វើការ​ជួសជុល​​ផ្លូវ​លំ សម្រេច​បាន​ប្រមាណ ៣៥គីឡូម៉ែត្រ​ ហើយ ។
 
លោក កេត ម៉ៅ ​អភិបាល​ស្រុក​សំរោង បាន​ឲ្យ​ដឹង​ថា  រដ្ឋបាល​ស្រុក​ បាន​ស្ថាបនា​ផ្លូវ ចាប់ពីថ្ងៃទី២ ខែ​វិច្ឆិកា ឆ្នាំ២០២០ ​ដោយ​ប្រើប្រាស់​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង ។លោក​ថា ក្នុង១គីឡូម៉ែត្រ ត្រូវ​ចំណាយ​ទឹក​ប្រាក់ ១លានរៀល ​​ហើយ​ក្រុមការងារ​ជំនាញ នឹង​ខិតខំ​ប្រឹងប្រែង​បន្ត​ទៀត អាច​នឹង​បញ្ចប់​នៅ​ក្នុង​អំឡុង​សប្ដាហ៍​ក្រោយ​នេះ​ហើយ ដោយ​មិន​ឲ្យ​ហួស​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ២០២០ នោះទេ ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកអភិបាលស្រុកសំរោង បាន​​អរគុណ ដល់​ក្រុម​ការងារ​ អាជ្ញាធរ​គ្រប់​ភូមិ​ឃុំ ព្រះសង្ឃ សប្បុរស​ជន ​ប្រជាពលរដ្ឋ​ ដែលបានចូលរួមចំណែកជួយ​ឧបត្ថម្ភ​ថវិកា ក្នុង​ការជួសជុលផ្លូវនេះ សម្រាប់ជាផល​ប្រយោជន៍​ប្រើប្រាស់​ទាំង​អស់​គ្នា។

អាជ្ញាធរ​បញ្ជាក់​ថា ​ក្នុង​ភូមិសាស្ត្រ​ស្រុក​សំរោង ខេត្ត​តាកែវ ​មានផ្លូវលំ ក្នុងឃុំចំនួន ១១ ប្រវែង​សរុប ៥០គីឡូ​ម៉ែត្រ ​បានខូចខាត ដោយសារ​ឥទ្ធិពល គ្រោះ​មហន្តរាយ​ជំនន់​ទឹកភ្លៀង នាពេលកន្លងមក៕​
 
​អត្ថបទ ៖ រ៉ាវុទ្ធ


 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម