Connect with us

ព័ត៌មានជាតិ

ខេត្តស្វាយរៀង​ប្រកា​សបិទ​ទីតាំង៧​កន្លែង​បន្ថែមទៀត​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​កូវីដ១៩ ចំនួន១០នាក់​

បានផុស

នៅ

រដ្ឋបាលខេត្ត​ស្វាយរៀង​បានប្រកាស​បិទ​ទីតាំង​ចំនួន​៧​កន្លែង​ទៀត ​ដែលមាន​ជាប់​ពាក់​ព័ន្ធ​នឹង​អ្នក​ជំងឺ​កូ​វីដ​១៩​ចំនួន​១០​នាក់​ចុងក្រោយ​នៅ​កាស៊ីណូ​មួយកន្លែង​ក្នុងក្រុង​បាវិត​។​

យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាលខេត្ត​ស្វាយរៀង​ដែល​បានចេញ​ផ្សាយ​កាលពីយប់​ថ្ងៃទី​៣១​ ខែមីនា នេះ​បាន​ឲ្យ​ដឹងថា ​ទីតាំង​ចំនួន​៧​កន្លែង​នោះ​រួមមាន​ទី​១.​កាស៊ីណូ​បាវិត​ម៉ុកបាយ នៅ​ភូមិ​បាវិត​កណ្ដាល ​សង្កាត់​បាវិត​ ក្រុង​បាវិត​ ទី​២.​គ្លីនិក​សន្តិភាព​ថ្មី​ ស្ថិតនៅ​ភូមិ​តា​ពៅ ​សង្កា​ត់បា​វិត​ ក្រុង​បាវិត​ ទី​៣.​គ្លីនិក​វេជ្ជបណ្ឌិត​អ៊ឹ​បុត្រ​ ស្ថិតនៅ​ភូមិ​បាវិត​កណ្ដាល​ សង្កាត់​បាវិត ក្រុង​បាវិត​ ទី​៤.​មន្ទីរ​សម្រាក​ព្យាបាល​ សុភ័​ណ្ឌ​ អូរ​វ៉ាង​ ស្ថិតនៅ​ក្នុងភូមិ​តា​ពៅ​ សង្កាត់​បាវិត​ ទី​៥.​ឱសថស្ថាន​ លី ​ហួរ​ស្ថិតនៅ​ភូមិ​បាវិត​កណ្ដាល ​សង្កា​ត់ ទី​៦.​ហាង​គុយទាវ​កំពត​ដួងចិត្ត​ ស្ថិត​នៅ​ភូមិ​បាវិត​កណ្ដាល​ និង​ទី​៧​ទីតាំង​ផ្ទះជួល​ស្ថិតនៅ​ភូមិ​បាវិត​កណ្ដាល​ សង្កាត់​បាវិត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្ត​សូម​ធ្វើការ​អំពាវនាវ​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​ឬ​បានដឹងថា​ មាន​ប៉ះពាល់​ជាមួយអ្នកជំងឺ​ទាំង​១០​នាក់​និង​ទីតាំង​ខាងលើ​គិត​ចាប់ពី​ថ្ងៃទី​១៤ ​ខែមីនា​ ឆ្នាំ​២០២១​ត្រូវធ្វើច​ត្តា​ឡិ​ស័ក​នៅតាម​ផ្ទះ​រយៈពេល​១៤​ថ្ងៃ​ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព​ត្រូវ​ផ្ដល់​ព័​ត៌មាន​ទៅ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ជា​បន្ទាន់​ដើម្បី​ក្រុមការងារ​ចាត់ការ​បន្ត​។​

បើតាម​រដ្ឋបាលខេត្ត​បាន​បញ្ជាក់ថា​ ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​១០​ន​ខាងលើ​នោះដែរ​រដ្ឋបាល​ខេត្ត​បាន​រកឃើញ​អ្នក​ជាប់​ពាក់ព័ន្ធ​ចំនួន​២៥២​នាក់​ស្រី​១១៤​នាក់​បាន​យក​វត្ថុ​វិភាគ​សំណាក់​ទៅធ្វើ​តេស្ត​និង​បានដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​។​

គួរ​បញ្ជាក់ថា​ ខេត្តស្វាយរៀង​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ក្នុង​ព្រឹត្តិការ​សហគមន៍​២០​កុម្ភៈ​ចំនួន​២៨​នាក់​ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន​២​នាក់​និង​កំពុង​សម្រាក​ព្យាបាលនៅ​មន្ទីរពេទ្យ​ចំនួន​២៦​នាក់​៕​

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៨ នាទី មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ២៩ នាទី មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម