ព័ត៌មានជាតិ
ក្រុមហ៊ុនរមណីយដ្ឋានទឹកជ្រោះប៊ូស្រា រៀបចំជួសជុលផ្លូវចូលបន្ថែម ដើម្បីបង្កើនភាពងាយស្រួលដល់ភ្ញៀវទេសចរណ័
រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញប្រចាំខេត្តមណ្ឌលគិរី មានប្រវែងពីទីរួមខេត្តជាង៣០គីឡូម៉ែត្រ។ ដើម្បីបង្កើនលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរណ៍ រមណីយដ្ឋានឧទ្យានធម្មជាតិប៊ូស្រា បានកំពុងជួសជុលស្ថាបនាផ្លូវចូលនៅតំបន់ទីតាំងរបស់ខ្លួន សុវត្ថិភាពដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលមកកម្សាន្តនៅទីនេះ។

អ្នកស្រី សេង សុជាតា អគ្គនាយិកាក្រុមហ៊ុន មណ្ឌលគិរីរីសត ឧទ្យានធម្មជាតិប៊ូស្រា បានឱ្យដឹងថា ដើម្បីបង្កើនសុវត្ថិភាពដល់ភ្ញៀវទេសចរ គ្រប់រូបដែលបានធ្វើដំណើរមកកម្សាន្តនៅរមណីយដ្ឋាន (ឧទ្យានធម្មជាតិប៊ូស្រា)ដែលស្ថិតនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីនេះ ក្នុងនាមក្រុមហ៊ុនកំពុងតែ ព្យាយាមជួសជុលស្ថាបនាផ្លូវ ចូលទៅក្នុងបរិវេណតំបន់រមណីយដ្ឋាន ដើម្បីលើកកម្ពស់សុវត្ថិភាពសោភ័ណភាព ដែលនៅទីតាំងមួយចំនួនមានការខូចខាតពីពេលកន្លងមក។

អ្នកស្រីបានបញ្ជាក់ថា ដោយសាររដូវនេះជារដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ ដូច្នេះនៅតំបន់ទីតាំងមួយចំនួនមានសភាពរអិល និងលំបាកបន្តិចបន្តួចសម្រាប់ភ្ញៀវដែល ធ្វើដំណើរមកកម្សាន្តនៅទីនេះ ក៏ដូចជាធ្វើដំណើរឆ្ពោះទៅ ក្នុងទីប្រជុំជននាស្រុកពេជ្រាដា។ ដូច្នេះក្រុមហ៊ុនកំពុងតែពន្លឿននៃការស្ថាបនានេះ ឱ្យបានទាន់ពេលវេលាដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តបន្ថែម ក៏ដូចជាផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពទៅដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិនិងអន្តរជាតិនាពេលខាងមុខ៕
អត្ថបទ ៖ រៀ សុខហេង







-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


