Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ស្ពឺ​ទទួល​បាន​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ជាង​៤៥០០០​ដូ​ស​ សម្រាប់​ចាក់​ជូន​ពលរដ្ឋ

បានផុស

នៅ

លោក​វេជ្ជបណ្ឌិត អោ វ៉ាន់​ថេត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ​ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​១​មេសា​ថា ​ខេត្តកំពង់ស្ពឺ​ទទួល​បាន​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ពី​ក្រសួងសុខាភិបាល​ចំនួន​៤៥២០០​ដូ​ស​សម្រាប់​ចាក់​ពីរ​ដង​ ខណៈ​ទូទាំង​ខេត្ត​មាន​តម្រូវ​ការ​ចាក់​វ៉ាក់សាំង​នេះ​រហូតដល់​ជាង​៧០​ម៉ឺន​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ថ្ងៃនេះ​ក្រសួងសុខាភិបាល​ កំពុង​ផ្តល់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់រ​បស់​ចិន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​ ដែល​រាជរដ្ឋាភិបាល​បាន​បញ្ជា​ទិញ​ចំនួន​១​លាន​៥​សែន​ដូ​ស​ពី​រដ្ឋាភិបាល​ចិន​ ដែល​បាន​ដឹក​មកដល់​កម្ពុជា​កាលពី​ថ្ងៃទី​២៦ ​ខែមីនា ​ឆ្នាំ​២០២១​កន្ល​ងទៅ​។ នៅក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នេះ​ ក្រសួងសុខាភិបាល​នឹង​គ្រោង​ចាក់វ៉ា​ក់ដ​ល់​ក្រុម​មនុស្ស​គោលដៅ​៨​ក្រុម​ ដែល​នៅ​មិន​ទាន់បាន​ចាក់​ពីមុន​មក​ចំនួន​៧៤៥០០០​នាក់​សម្រាប់​ដូ​ស​ទី​១​។

ក្រុមមនុស្ស​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​នេះ ​មាន​ចំនួន​៨​គឺ​ទី​១.​ក្រុម​គ្រូពេទ្យ​បុគ្គលិក​និង​មន្ត្រី​សុខាភិបាល​ជួរមុខ​សេវា​រដ្ឋ​និង​សេវា​សុខាភិបាល​ឯកជន​ស្របច្បាប់​ ដែល​បញ្ជី​ឈ្មោះ​ត្រឹម​ត្រូវ​បាន​ផ្ញើ​មក​គណៈកម្មការ​ឬ​ទៅ​មន្ទីរ​សុខាភិបាល​រាជធានី​ខេត្ត​រួចហើយ​ទាំង​ថ្នាក់ជាតិ​និង​ក្រោម​ជាតិ ​ដែល​ពុំទាន់​បាន​ចាក់​ពីមុន​។ ទី​២.​រដ្ឋសភា​ព្រឹទ្ធសភា​និង​ក្រុមគ្រួសារ ទី​៣.​អ្នកសារព័ត៌មាន ​ដែល​មិនទាន់បាន​ចាក់​ពីមុន​ ទី​៤.​កងកម្លាំង​និង​មន្ត្រី​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ដែល​ពុំ​ទាន់​បាន​ចាក់​ពីមុន​ ទី​៥. មន្ត្រីរាជការ​ស៊ីវិល​រួមទាំង​បុគ្គលិក​កិច្ចសន្យា​ទាំងអស់​នៅ​គ្រប់​ក្រសួង​ស្ថាប័ន​នៅ​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ​រួម​ទាំង​សាស្ត្រាចារ្យ​គ្រូបង្រៀន​នៅតាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​នានា​ទូទាំងប្រទេស​។ ទី​៦.​បុគ្គលិក​មន្ត្រី​បម្រើការ​នៃ​អគ្គិសនី​កម្ពុជា​ទូទាំងប្រទេស​នៃ​អាជ្ញាធរ​ជាតិ​ទាំង​អស់នៃ​គណៈមេធាវី​នៃ​សាលាក្តី​ខ្មែរក្រហម​នៃ​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​និង​ក្រុមហ៊ុន​អាកាសចរណ៍​នានា​ ទី​៧.​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប កាណាឌីយ៉ា​គ្រុប​និង​ទី​៨.​កម្មករ​កម្មការិនី​នៅតាម​រោងចក្រ​មួយចំនួន​ដែល​សម្របសម្រួល​រៀបចំ​ ដោយ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ដែល​បាន​ផ្ញើជូន​មក​គណៈកម្មការ​រួចហើយ​។

​គួរបញ្ជាក់​ថា​ នេះ​មិនមែនជា​លើក​ទី​១​ទេ ​សម្រាប់​កម្ពុជា​ដែល​ផ្តល់​វ៉ាក់សាំង​កូ​វីដ​១៩​ជូន​ដល់​ពលរដ្ឋ​កម្ពុជា​ខណៈ​កម្ពុជា​បាន​ចាប់​ផ្តល់​ចាក់​ជា​លើកដំបូង​នៅ​ថ្ងៃទី​១០​ខែ​កម្ភៈ​ឆ្នាំ​២០២១​ជា​ប្រភេទ​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​ជា​ជំនួយ​របស់​ចិន​សម្រាប់​ចាក់​ដល់​មនុស្ស​មាន​អាយុ​ពី​១៨​ដល់​៥៩​ឆ្នាំ​និង​វ៉ាក់សាំង​ប្រភេទ​អា​ស្ត្រា​ហ្សេ​នី​កា​ផលិត​នៅ​ឥណ្ឌា​ជា​ជំនួយ​របស់​អង្គការ​សុខភាព​ពិភពលោក​តាមរយៈ​គម្រោង​កូ​វ៉ា​ក់​៕​

អត្ថបទ៖ សំអឿន​

សូមចុចអាន៖ ម៉ោង ១២ អធ្រាត្រ អ្នក​លក់​​បន្លែ​ផ្សារដើមគរ ផ្អើលឡាន​ពេទ្យ​មក​ដឹក​អ្នក​ឆ្លង​កូវីដ​ចេញ​ទាំំង​យប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម