Connect with us

ព័ត៌មានជាតិ

រាជធានី​ភ្នំពេញ​ដាក់​បម្រាម​គោចរ ហាម​ចេញ​ក្រៅ​ផ្ទះចាប់ពីម៉ោង ៨យប់​ដល់៥ ព្រឹក

បានផុស

នៅ

រដ្ឋបាលរាជធានី​ភ្នំពេញ បាន​ដាក់​បម្រាម​គោចររយៈ​ពេល​ពីរសប្តាហ៍ ចាប់ពីថ្ងៃទី​១ ដល់១៤ ខែមេសា វេលាម៉ោង ៨យប់​ដល់៥ ព្រឹក ខណៈវិធាន​​ការនេះត្រូវបាន​ធ្វើ​ឡើង​ដើម្បី ទប់ស្កាត់ការឆ្លងរីករាលដាលនៃកូវីដ១៩​។នេះបើតាមសេចក្តីសម្រេចស្តីពី ការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅ​​ក្នុង​ភូមិសាស្រ្តរាជធានី​ភ្នំពេញ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ។

កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ អនុក្រិត្យ​ស្តីពីវិធាន​ការរដ្ឋបាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លងរីករាលដាលនៃជំងឹកូវីដ១៩ និង​ជំងឺ​ឆ្លងកាចសាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់ធ្ងន់ធ្ងរ​ផ្សេង​ទៀត ដែល​បានចុះ​ហត្ថលេខា​ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

មាត្រា​៤ នៃអនុក្រឹត្យលេខ៥៧ អនក្រ.បក ចែងថា ការធ្វើដំណើរចេញពីលំនៅឋាន អាចត្រូវបានហាមឃាត់ ដោយលើកលែងតែក្នុងករណីចាំបាច់មួយចំនួនប៉ុណ្ណោះ ​ការធ្វើដំណើរ​បំពេញការងារ​ ឬ ប្រកប​មុខ​របរ​អាជីវកម្ម ដែលមិនមានការរឹតបន្តឹង​ ឬ​ហាម​​ឃាត់​ និង​ដោយមាន​​ភ្ជាប់លិខិត​អំពីការងារ​មុខរបរ​ ឬអាជីវកម្ម ការធ្វើដំណើរ​ទៅមន្ទីរពេទ្យ​ សម្ភព ឬ ឱសថស្ថានមូលហេតុ​សុខភាព។

បន្ថែមលើនេះ ​​មាត្រា​៨ បម្រាម​គោចរ​ ដោយរាល់ការធ្វើដំណើរ​ត្រូវបានអនុញ្ញាតដូចមា​នចែងក្នុងមាត្រា​៤ នៃអនុក្រិត្យ​នេះ មិនត្រូវធ្វើ​ឡើង​នៅ​ចន្លោះពីម៉ោង ២០ ដល់ម៉ោង៥ព្រឹក​ លើកលែងចំពោះមូលហេតុសុខភាពបន្ទាន់ មូលហេតុចាំបាច់​ និងបន្ទាន់ ក្នុ​ង​គ្រួសារ​ ការដឹកជញ្ជូន​ទំនិញ​ ការបំពេញការតព្វកិច្ចដែល​បម្រើ​ផល​ប្រយោជន៍ សាធារណៈជាដើម។

អនុក្រិត្យនេះ​ត្រូវបានចូល​ជាធរមានចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម