ជ្រូក​ផ្ទុកមេរោគ​ប៉េះ​ជ្រូក​អាហ្វ្រិក​ជាង​១០០​ក្បាល​ ត្រូវ​មន្ត្រី​ជំនាញ​ដុត​កម្ទេចចោល
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ជ្រូក​ផ្ទុកមេរោគ​ប៉េះ​ជ្រូក​អាហ្វ្រិក​ជាង​១០០​ក្បាល​ ត្រូវ​មន្ត្រី​ជំនាញ​ដុត​កម្ទេចចោល

បានផុស

នៅ

​ជ្រូក​ជាង​១០០​ក្បាល ដែលមាន​ផ្ទុកមេរោគ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ដែល​សមត្ថកិច្ច​បាន​បង្ក្រាប​កាលពីពេល​កន្លងទៅ​នៅ​ព្រំដែន​ខេត្តស្ទឹងត្រែង​នោះ ​ត្រូវ​បាន​មន្ត្រី​ជំនាញ​នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ​ធ្វើ​ការដុត​កម្ទេចចោល ​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការដុត​កម្ទេចចោល​ជ្រូក​ជាង​១០០​ក្បាល​នេះ​ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ​២០២១​នេះ​នៅ​ភូម​កណ្ដឹង ស្រុក​បាទី ខេត្ត​តាកែវ​ ដែល​មាន​ការចូលរួម​ពី​លោក​តាន់ ផាន់​ណា​រ៉ា អគ្គ​នាយ​យក នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិក​ម្ម​សត្វ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ មន្ត្រី​ជំនាញ​នៃ​ក្រសួងកសិកម្ម​និង​សមត្ថកិច្ច​ពាក់​ព័ន្ធ បាន​ចុះបង្ក្រាប​ឃាត់​រថយន្តដឹក​ជ្រូក មួយ​ឡាន​ក្នុងចំណោម​បី​ឡាន កាលពី​យប់​ថ្ងៃទី ២៣​មីនា នៅ​ក្នុង​ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយសារតែ​ឈ្មួញ​លួច​នាំ​ជ្រូក​ទាំងនោះ គ្មាន​ច្បាប់​អនុញ្ញាត​និង​មិន​បាន​គោរព​ទៅតាមវិធានការរបស់​ពេទ្យសត្វ ខ​ណៈ​ដែល​ជ្រូក​នៅ​ប្រទេសជិតខាង កំពុង​កើត​ជំងឺ​ប៉េស្ត​អាហ្វ្រិក​ផងដែរ​។​

​គួស​បញ្ជាក់​ថា ចាប់​តាំងពី​ព្រំដែន​កម្ពុជា​ថៃ មានការ​រឹតបន្តឹង​ចំពោះ​ការ​នាំ​ចូល​មក​មក​កម្ពុ​ជា ដោយ​ប្រទេស​ថៃ​កម្ពុជា ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នោះ ក្រុម​ឈ្មួញ​បាន​បង្វែរ យុទ្ធសាស្ត្រ លួច នាំ​ជ្រូក​ចូលទៅ​ប្រទេស​ឡាវរួច​ដឹកបន្ត​លួច​នាំចូលមក​ចែកចាយ ​នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​ច្រក ព្រំដែន​ស្ទឹងត្រែង និង​ប្រទេស​ឡាវ​វិញ៕

​អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​​បង្ក្រាប​ករណី​ជួញដូរ​កញ្ឆា​ក្រៀម​ទម្ងន់ជាង២គីឡូក្រាមនៅខេត្តតាកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការនគរបាលរាជធានី ស្រាយបំភ្លឺព័ត៌មានផ្សាយថា សមត្ថកិច្ចមិនបង្ក្រាបទីតាំងជល់មាន់

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋសភា​នៅ​ថ្ងៃទី​២៥​ខែតុលា ២០២១

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី ក​.​ប​.​ប​. មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ចុះ​ដកហូត​អ្នកលក់​ទំនិញ ខូចគុណភាព ហួស​កាលបរិច្ឆេទ​បាន​ចំនួន​សរុប​ចំនួន ១៤,៣៦៣ គីឡូក្រាម

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរាជទូត​ជប៉ុន នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា តំណាងឱ្យ​អង្គទូត​ទាំងអស់ នៅក្នុង​ខួប​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជីវកម្ម​ធុន​តូច និង​ធុន​មធ្យម នៅ​កម្ពុជា​ត្រូវ​បាន​ណែនាំ​ឱ្យ​ទាញយក​អត្ថប្រយោជន៍​ពី​អ្នកប្រើប្រាស់​សកម្ម​ចំនួន​២,៧​ពាន់​លាន​នាក់​របស់ Facebook

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services