Connect with us

ព័ត៌មានជាតិ

ឯកឧត្តម​អភិបាលខេត្ត​កំពង់ចាម​ចុះ​ពិនិត្យ​ភូមិ​អូ​រុន ឃុំ​ខ្ពប​តា​ងួន ក្រោយពី​មាន​ករណី​អ្នក​កូ​វីដ​១៩

បានផុស

នៅ

​ក្រោយពី​មាន​ករណី​អ្នក​កូ​វីដ​១៩ រស់នៅក្នុង​ភូមិ​អូ​រុន ឃុំ​ខ្ពប​តា​ងួន រួចមក នៅ​ព្រឹក ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រយុទ្ធប្រឆាំង​និង​ជំងឺ​កូ​វីដ​-១៩ ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ បាន​អ​ញ្ជើញ​ចុះ​ពិនិត្យ​ផ្ទាល់ ឃុំ​ខ្ពប​តា​ងួន ស្រុក​ស្ទឹងត្រង់ ដើម្បី​ពិនិត្យ​ស្ថានភាព​ទូទៅ និង​បន្ត​ស្រាវជ្រាវ​អ្នក​ដែល​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នក​កូ​វីដ​១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឯកឧត្តម អភិបាលខេត្ត​កំពង់ចាម បាន​ជម្រុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ផ្សព្វផ្សាយ​ដល់​ព្រះសង្ឃ តាម​វត្ត​អារាម​ត្រូវ​បន្ត​វាយ​ជួង ទូងស្គរ ដើ​ម្បី​រំលឹក និង​ការ​ដាស់​ស្មារតី​ពលរដ្ឋ ឲ្យ​ចូលរួម​អនុវត្ដ​សារ​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល បី​ការពារ បី​កុំ​នេះ​ឲ្យ​ខ្ជាប់ខ្ជួន និង​លុបបំបាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នេះ​។ ហើយ​ចំពោះ​អ្នក​ដែល​រង​ហានិភ័យ ពាក់ព័ន្ធ​នឹង​អ្នក​កូ​វីដ កុំ​ឲ្យ​មានការ​ដើ​រ​ហើ​រ ចេញ​ក្រៅ​ឡើយ​មួយ​រយៈ ដោយ​កុំ​មានការ​ចម្លង​ក្នុង​សហគមន៍ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយទៀត​។

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​បញ្ជា​បន្ថែមទៀត ឲ្យ អាជ្ញាធរ​ស្រុក មន្ត្រី​ជំនាញ ចុះ​ផ្សព្វផ្សាយ ពី​វិធានការ​អនាម័យ បង្ការ​ទប់ស្កាត់ ជំងឺ​កូ​វីដ ដោយ​ត្រូវ​ពាក់​ម៉ាស់​ជាប្រចាំ និង​អនុវត្តន៍​តាម​ការណែនាំ​ក្រសួងសុខាភិបាល ហើយអាជ្ញាធរ​សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ចំណូលស្រុក​មកពី​ក្រៅ ដែល​បាន​យក​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​ធ្វើ​យ៉ាងណា​តាមដាន​សុខភាព​ជាប្រចាំ និង​ត្រូវ​រាយការណ៍​មក​សមត្ថកិច្ច និង​ក្រុម​គ្រូពេទ្យ​ដែល​ប្រចាំការ​នៅ​ទីនោះ ខណៈ​ដែល​មាន​អ្នក​វិជ្ជមាន​កូ​វីដ ​ក្នុងភូមិ​អូ​រុន​ឃុំ​ខ្ពប​តា​ងួន មួយ​នេះ​ដើ​ម្បី​បញ្ចៀស​ការឆ្លង​រីក​រាលដាល​ជា​បន្ត​ទៀត​។

​ជាមួយគ្នា​ន​នោះដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ស្នើ​សូម​ដល់​បងប្អូន​ប្រជាពលរដ្ឋ ប​ង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​គោរព​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៣​ការពារ និង ៣​កុំ ដើម្បី​ទប់ស្កាត់​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​រួមគ្នា​បញ្ចប់​ព្រឹត្តិការណ៍ សហគមន៍ ២០-​កុម្ភៈ នៅ​កម្ពុជា​៕

អត្ថបទ៖ ហុង ម៉េង​ហៀ

សូមចុចអាន៖ ​កម្ពុជាទទួលបានពិន្ទុខ្ពស់ក្នុងការបើកទូលាយលំហូរមូលធន និងសេវាហិរញ្ញវត្ថុនៅតំបន់អាស៊ាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម