ព័ត៌មានជាតិ
ភ្នំពេញល្មើសបម្រាមគោចរ ចាប់ឡាន-ម៉ូតូទុក ឲ្យមនុស្សទៅធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងកែតម្រូវបម្រាមគោចរបន្ថែមទៀត ដោយបញ្ជាឲ្យអាជ្ញាធរ សមត្ថកិច្ចចាប់ឡាន និងម៉ូតូយកទៅរក្សាទុក ប្រសិនបើអ្នកធ្វើដំណើរតាមដងផ្លូវ មិនអនុវត្តតាមសេចក្តីសម្រេចនៃបម្រាមគោចរចាប់ពីម៉ោង ៨ យប់ដល់ម៉ោង ៥ ព្រឹកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

លោកបានណែនាំរួចហើយ ដោយប្រាប់អាជ្ញាធរចាប់ផ្តើមអនុវត្តពីថ្ងៃទី ២ ខែមេសានេះថា “សូមកែថា យើងកុំចាំបាច់ឃាត់គាត់ តែយើងរក្សាទុកសម្ភារៈមធ្យោបាយរបស់គាត់ បើគាត់ជិះម៉ូតូយកម៉ូតូទៅទុក ហើយឲ្យមនុស្សទៅធ្វើចត្តាឡីស័កនៅផ្ទះរបស់គាត់ ហើយបើជិះឡានយកឡានទៅទុក ហើយឲ្យមនុស្សទៅធ្វើចត្តាឡីស័កនៅផ្ទះរហូត គ្រប់១៤ ថ្ងៃទើបឲ្យគាត់មកទទួល សម្ភារៈវិញ”។
បើតាមលោក ឃួង ស្រេង ក្នុងករណីដែលធ្វើចត្តាឡីស័ក ហើយមិនអនុវត្តតាមការណែនាំរបស់សមត្ថកិច្ច នោះ និងអនុវត្តការផាកពិន័យបន្ត។

រដ្ឋបាលរាជធានីភ្នំពេញ បានដាក់បម្រាមគោចររយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់១៤ ខែមេសា វេលាម៉ោង ៨យប់ដល់ម៉ោង ៥ ព្រឹកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃកូវីដ១៩។
កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ អនុក្រិត្យស្តីពីវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឹកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលបានចុះហត្ថលេខា ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

មាត្រា៤ នៃអនុក្រឹត្យលេខ៥៧ អនក្រ.បក ចែងថា ការធ្វើដំណើរចេញពីលំនៅឋាន អាចត្រូវបានហាមឃាត់ ដោយលើកលែងតែក្នុងករណីចាំបាច់មួយចំនួនប៉ុណ្ណោះ ការធ្វើដំណើរបំពេញការងារ ឬ ប្រកបមុខរបរអាជីវកម្ម ដែលមិនមានការរឹតបន្តឹង ឬហាមឃាត់ និងដោយមានភ្ជាប់លិខិតអំពីការងារមុខរបរ ឬអាជីវកម្ម ការធ្វើដំណើរទៅមន្ទីរពេទ្យ សម្ភព ឬ ឱសថស្ថានមូលហេតុសុខភាព។

បន្ថែមលើនេះ មាត្រា៨ បម្រាមគោចរ ដោយរាល់ការធ្វើដំណើរត្រូវបានអនុញ្ញាតដូចមានចែងក្នុងមាត្រា៤ នៃអនុក្រិត្យនេះ មិនត្រូវធ្វើឡើងនៅចន្លោះពីម៉ោង ២០ ដល់ម៉ោង៥ព្រឹក លើកលែងចំពោះមូលហេតុសុខភាពបន្ទាន់ មូលហេតុចាំបាច់ និងបន្ទាន់ ក្នុងគ្រួសារ ការដឹកជញ្ជូនទំនិញ ការបំពេញការតព្វកិច្ចដែលបម្រើផលប្រយោជន៍ សាធារណៈជាដើម៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


