Connect with us

ព័ត៌មានជាតិ

ពេជ្រ សោភា​ ផ្ដាំផ្ញើ​ដល់បងប្អូនទាំងអស់គ្នាត្រូវអនុវត្តវិធានការ​ ការពារក្រោយដឹងលទ្ធផលលើក​ទី៣

បានផុស

នៅ

​តារាចម្រៀង​លំដាប់​ជួរមុខ​របស់​ផលិតកម្ម​ហង្ស​មាស​អ្នកនាង ពេជ្រ សោភា បន្ទាប់ពី​ធ្វើ​ច​ត្តា​ឡីស័ក​និង​រង់ចាំ​លទ្ធផល​ធ្វើតេស្ត​លើក​ទី​៣​នោះ​ ពេលនេះ​បានចេញ​ច្បាស់ៗ​ហើយ​។​

តារាចម្រៀង​ស្រី ពេជ្រ សោភា បានបញ្ជាក់​ដោយ​អារម្មណ៍​រំភើប​និង​ស្នាមញញឹម​ថា ​ជា​លទ្ធផល​ដែល​ធ្វើតេស្ត​ទាំង​៣​លើក​របស់​នាង​បានដឹង​អស់ហើយ​ពោលគឺ ​អវិជ្ជមាន ​ទាំងអស់​។​ នាង​បន្តថា​លើក​ទី​១​ថ្ងៃទី០៩​ ខែមីនា​ គឺ​អវិជ្ជមាន​, លើក​ទី​២​ថ្ងៃទី​១៣ ខែមីនា អវិជ្ជមាន​ និង​លើក​ទី​៣​ថ្ងៃទី​២៨ ខែមីនា គឺ​អវិជ្ជមាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេជ្រ សោភា បាន​បន្ថែមថា ​សូម​អរគុណ​បងប្អូន​ដែល​បាន​ព្រួយ​បារ​ម្ភ សូម​ថែទាំ​សុខភាព​ទាំងអស់គ្នា​បើ​សង្ស័យថា​ខ្លួន​ផ្ទុក​កូ​វីដ​-១៩​។ នាង​សូម​សំពះ​លើកដៃ​អង្វរ​បងប្អូន​សូម​ចូលរួម​ធ្វើតេស្ត​ទាំងអស់​គ្នា ព្រោះ​ការធ្វើ​តេស្ត​គឺ​មិន​ឈឺចាប់​មិន​អស់​លុយ ហើយ​ធ្វើឲ្យ​បងប្អូន​បាត់​ភ័យ និង សង្ស័យ​ទៀត​កុំ​ភ្លេច ៣​កុំ ៣​ការពារ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម