Connect with us

ព័ត៌មានជាតិ

ខេត្ត​ត្បូងឃ្មុំ​ បន្ត​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ​ចំនួន​៤​នាក់​បន្ថែមទៀត

បានផុស

នៅ

​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​ បាន​បន្ត​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​ថ្មី​ចំនួន​៤​នាក់​បន្ថែមទៀត​ នៅ​ថ្ងៃទី​៣១ ​ខែមីនា​ ឆ្នាំ​២០២១​។

ខេត្តត្បូងឃ្មុំ - Visit Cambodia
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​ បាន​រកឃើញ​មនុស្ស ​៤​នាក់​ទៀត​ ឆ្លងកូវីដ ១៩ ក្នុង​នោះ​ក៏​មានកុមារ​អាយុ ៥ ឆ្នាំ។ ទី​១ ជា​បុរស​មាន​អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​ខ្នង​ក្រពើ​លិច​ ឃុំ​ត្រ​មូង ​ស្រុក​មេ​ម៉ត់។​ ទី​២​ជា​បុរស​ មាន​អាយុ​៥៩​ឆ្នាំ ​នៅ​ឃុំ​ត្រ​មូង ​ស្រុក​មេមត់​ ទី៣. បុរស​អាយុ​២៧​ឆ្នាំ ​នៅ​ភូមិ​ត្បូង​វត្ត​ ឃុំ​មេមត់​ និង​ទី​៤ ​កុមារា​ អាយុ​៥​ឆ្នាំ​ នៅ​ភូមិ​ត្បូង​វត្ត​ឃុំ​មេមត់​។ រដ្ឋបាលខេត្ត​បាន​រកឃើញ​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​និង​ប្រយោល​ចំនួន​៧៩​នាក់ មាន​​ស្រី​៥៣​នាក់​ផង​ដែរ​។

​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​បាន​បញ្ជាក់ថា​ ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​ សូម​ធ្វើការ​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​ពិសេស​អ្នក​ដែល​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​ប៉ះពាល់​ដោយ​ផ្ទាល់​និង​ប្រយោល​ជាមួយ​បុរស​ខាងលើ​ សូម​ទំនាក់ទំនង​យក​សំណាក​នៅ​គ្រប់​មន្ទីរពេទ្យ ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ចាប់​ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។ ជាមួយគ្នានេះដែរ​ បងប្អូន​ប្រជាពលរដ្ឋ​ ដែល​មាន​រោគសញ្ញា​ ផ្ដាសាយ ​ក្អក​ ហៀរ​សំបោរ​ ឈឺបំពង់ក ​ថប់ដង្ហើម​ ឬ​រោគសញ្ញា​សង្ស័យ​ផ្សេងៗ​ សូម​ទៅពិនិត្យ​សុខភាព​នៅ​តាម​មន្ទីរពេទ្យ​ឬ​មណ្ឌល​សុខភាព​ ដែល​នៅ​ស្ថិតនៅ​ជិត​កន្លែង​ដែល​កំពុងស្នាក់នៅ​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យរុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ វិនាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ១ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ១៧ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

អនាគតប្រធានាធិបតី ឥណ្ឌូណេស៊ី ប្ដេជ្ញាកម្ចាត់ភាពក្រីក្ររបស់ប្រជាពលរដ្ឋ

ជីវិតកម្សាន្ដ២៩ នាទី មុន

ភរិយាប្រាប់មូលហេតុ​ពិធី​បុណ្យ​សព Winai ធ្វើ​តាម​ពុទ្ធសាសនា ទោះ​​ស្វាមី​កាន់​សាសនា​ឥស្លាម

Sokha Hotels

ព័ត៌មានពេញនិយម