Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ឆ្ងល់​ តាម​បុរី​មួយ​ចំនួន​ពេល​ចូល​ដល់​ក្នុង​ផ្ទះ​មិន​សូវ​មាន​សេវាទូរសព្ទ​​ នេះជា​ចម្លើយ

បានផុស

នៅ

ក្រសួង​ប្រៃសនីយ​និង​ទូរគមនាគមន៍​ថ្មីៗនេះ បានដាក់​​ចេញ​វិធានការ​បង្កើន​ប្រសិទ្ធភាព និង​ពង្រឹង​គុណភាព​សេវា​ទូរគមនាគមន៍។ ក្នុង​សេចក្តី​ប្រកាស​ ក្រសួង​បាន​លើក​ករណី​មួយ​ ដែល​មជ្ឈដ្ឋាន​ពលរដ្ឋ​ជា​ច្រើន​ងឿង​ឆ្ងល់​ជា​យូរ​ឆ្នាំ​មកហើយ ដែល​ផ្ទះ​តាម​បុរី​មួយ​ចំនួន​ការ​ប្រើប្រាស់​សេវា​ទូរសព្ទ​ហាក់​មាន​ភាព​រអាក់រអួល ​ឬ​ដាច់​សេវា​ឈឹង​តែ​ម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​បាន​ធ្វើ​ការ​ក្រើន​រំលឹក​និង​ណែនាំ​ដល់​ម្ចាស់​បុរី និង​អគារ​ខ្ពស់ៗ​ដូច​ខាង​ក្រោម៖

-មិន​ត្រូវ​ចុះ​កិច្ច​សន្យា​ផ្តល់​សិទ្ធិ​ផ្តាច់​មុខ​ដល់​ប្រតិបត្តិករ ដើម្បី​ផ្តល់​សេវា​ទូរសព្ទ និង​សេវា​អ៊ីនធឺណិត​ក្នុង​ទីតាំង​បុរី ឬ​អគារ​ខ្ពស់​ផ្ទុយ​ពី​គោលការណ៍​ប្រកួតប្រជែង​ដោយ​ស្មោះត្រង់​ ស្មើភាព និង​ស្របច្បាប់​ឡើយ។
-ត្រូវ​រៀបចំ​ទីតាំង​បម្រុង​ទុក​សម្រាប់​សាងសង់​ស្ថានីយ​អង់តែន​ក្នុង​បុរី ឬ​រៀបចំ​បង្គោល​ភ្លើង​ដែល​មាន​លទ្ធភាព​បំពាក់​ឧបករណ៍​ផ្តល់​សេវា​ទូរគមនាគមន៍។
-ត្រូវ​សហការ​ជាមួយ​ប្រតិបត្តិករ​ ដើម្បី​បំពាក់​ប្រព័ន្ធ​ផ្តល់​សេវា​ក្នុង​អគារ (In-Building Solution)។
-ត្រូវ​ចាត់​ទុក​សេវា​ទូរគមនាគមនន៍​គឺ​ជា​សេវា​ចាំបាច់ ដូច​គ្នា​នឹង​សេវា​អគ្គិសនី​និង​ទឹក​ដែរ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម