Connect with us

ព័ត៌មានជាតិ

មិនដល់ ៤ ម៉ោងផង​​ ស្រ្តី​ចំណាស់​​ពីរ​នាក់ ស្លាប់​បន្ត​បន្ទាប់​​គ្នានៅ​មន្ទីរពេទ្យ​រុស្សី

បានផុស

នៅ

ត្រឹម​តែ​ ៤ ម៉ោង ក្រសួង​សុខាភិបាលបាន​ជូន​ដំណឹង​ពីករណី​ស្លាប់​អ្នក​ជំងឺ ០២ នាក់​​បន្ត​បន្ទាប់​គ្នា​។

ស្រ្តី​ទីមួយ​មានអាយុ ៧០ ឆ្នាំ មាន​​លំនៅ​នៅ​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន។ ស្រ្តី​រូប​នេះបាន​ឆ្លង​កូវីដ ១៩ និងចូល​​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត។ ដោយមាន​វិបត្តិ​ផ្លូវ​ដង្ហើមធ្ងន់ធ្ងរ និង​រលាកសួត​ទាំង​សងខាង រួមទាំង​មានជំងឺ​ប្រចាំកាយ​ ទឹកនោមផ្អែម និង​លើស​សម្ពាធឈាម ស្រ្តី​ជនរងគ្រោះ​បាន​​ទទួល​មរណភាពនៅ​វេលា​ម៉ោង ០៦ ៤០ នាទីព្រឹកថ្ងៃ ០១ មេសា ២០២១។

ចំណែកស្រ្តី​ចំណាស់​ម្នាក់ទៀត ក៏​បាន​ស្លាប់​ដោយកូវីដ ១៩ ដោយសារ​ការ​​​វាយ​លុក​នៃ​វិរុស​កូវីដ១៩ ដែល​ធ្វើ​ឲ្យ​ខូចខាត​ដល់​ផ្លូវដង្ហើម និង​សួត​ទាំង​សងខាង​រងការ​រលាក​យ៉ាងធ្ងន់ធ្ងរ។ ស្រ្តី​រងគ្រោះ​អាយុ ៦៧ ឆ្នាំ រស់នៅ​សង្កាត់ផ្សារ​ថ្មី ២ ខណ្ឌដូនពេញ បាន​ទទួល​មរណភាព​នៅ​វេលា​ម៉ោង ១០ ៣០ នាទី​ព្រឹកថ្ងៃ ០១ មេសា ២០២១។

សរុប​ជនរងគ្រោះ​ដែល​ស្លាប់​ដោយ​កូវីដ ១៩ បាន​ឡើងដល់ ១៦ នាក់ ដោយ​ម្សិលមិញនេះមាន​ជនរងគ្រោះ​ស្លាប់ចំនួន ០៣ នាក់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម